ឲ្យ​គេ​សាកសួរ​បាន១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​កាលបើ​សូមឱកាស​កម្ម​ ​ក៏​គួរ​ភិក្ខុ​ដទៃ​បើកឱកាស​កម្ម​ឲ្យបាន​។​ ​
 [​២៧០​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ប្រាថ្នា​នឹង​កាន់​យក​នូវ​អត្តា​ទាន​(​១​)​ ​ត្រូវ​កាន់​យក​នូវ​អត្តា​ទាន​ ​ដែល​ប្រកបដោយ​អង្គ​ប៉ុន្មាន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រាថ្នា​នឹង​កាន់​យក​នូវ​អត្តា​ទាន​ ​ត្រូវ​កាន់​យក​នូវ​អត្តា​ទាន​ ​ដែល​ប្រកបដោយ​អង្គ៥​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រាថ្នា​នឹង​កាន់​យក​នូវ​អត្តា​ទាន​ ​ត្រូវ​ពិចារណា​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ប្រាថ្នា​នឹង​កាន់​យក​នូវ​អត្តា​ទាន​នេះ​ ​ក្នុង​កាលណា​ ​កាលនោះ​ ​ជាកាលគួរនឹង​កាន់​យក​នូវ​អត្តា​ទាន​នេះ​ ​ឬមិន​គួរ​ទេ​។​ ​ម្នាល​ឧបាលិ​ ​បើ​ភិក្ខុ​ពិចារណា​ ​ហើយ​ដឹង​យ៉ាងនេះ​ថា​ ​កាល​នេះ​ ​ជា​កាលមិនគួរ​ ​នឹង​កាន់​យក​នូវ​អត្តា​ទាន​នេះ​ ​កាល​នេះ​ ​មិនមែន​ជា​កាលគួរ​ទេ​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​មិន​ត្រូវ​កាន់​យក​នូវ​អត្តា​ទាន​នោះ​ឡើយ​។​ ​ម្នាល​ឧបាលិ​ ​ម្យ៉ាងទៀត​ ​បើ​ភិក្ខុ​ពិចារណា​ ​ហើយ​ដឹង​យ៉ាងនេះ​ថា​ ​កាល​នេះ​ជាកាលគួរនឹង​កាន់​យក​នូវ​អត្តា​ទាន​នេះ​ ​កាល​នេះ​ ​មិនមែន​ជា​កាលមិនគួរ​ទេ​ ​ម្នាល​
​(​១​)​ ​អដ្ឋកថា​ ​និង​ដីកា​បាតិមោក្ខ​ដ្ឋ​បន​ក្ខន្ធ​កៈ​ ​ពន្យល់​ថា​ ​ភិក្ខុ​មានប្រាថ្នា​ដើម្បី​ជម្រះ​សាសនា​ឲ្យ​ស្អាត​ល្អ​ ​ហើយ​កាន់​យក​នូវ​អធិករណ៍​ណាមួយ​ដោយខ្លួនឯង​ ​ដើម្បី​ចោទ​ភិក្ខុ​ដទៃ​ ​អធិករណ៍​នោះ​ ​ហៅថា​ ​អត្តា​ទាន​។​
ថយ | ទំព័រទី ២៩៥ | បន្ទាប់