[​២៨០​]​ ​ព្រះ​ឧបាលិ​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពៀរ​មាន​ប៉ុន្មាន​យ៉ាង​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ពៀរ​នេះ​មាន៥យ៉ាង​។​ ​ពៀរ៥យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ការ​ញុំាង​សត្វ​មានជីវិត​ឲ្យ​ធ្លាក់ចុះ​ឲ្យ​វិនាស១​ ​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិន​ឲ្យ១​ ​ការប្រព្រឹត្តិ​ខុស​ក្នុង​កាម​ទាំងឡាយ១​ ​ការ​និយាយ​កុហក១​ ​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​ព្រោះ​ផឹកទឹក​ស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ១​ ​ម្នាល​ឧបាលិ​ ​ពៀរ​មាន៥យ៉ាងនេះ​ឯង​។​
 [​២៨១​]​ ​ព្រះ​ឧបាលិ​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កិរិយា​វៀរ​ ​មាន​ប៉ុន្មាន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​កិរិយា​វៀរ​ ​មាន៥យ៉ាង​។​ ​៥យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​កិរិយា​វៀរ​ចា​ក​ការ​ញុំាង​សត្វ​មានជីវិត​ឲ្យ​វិនាស១​ ​កិរិយា​វៀរចាក​ការ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ១​ ​កិរិយា​វៀរចាក​ការប្រព្រឹត្តិ​ខុស​ក្នុង​កាម​ទាំងឡាយ១​ ​កិរិយា​វៀរចាក​ការ​និយាយ​កុហក១​ ​កិរិយា​វៀរចាក​ហេតុ​ ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​ព្រោះ​ផឹកទឹក​ស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ១​។​ ​ម្នាល​ឧបាលិ​ ​កិរិយា​វៀរ​ ​មាន៥យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៣១១ | បន្ទាប់