[​៣២៧​]​ ​មូល​របស់​វិន័យ​មាន​ប៉ុន្មាន​ ​ដែល​ព្រះពុទ្ធ​ទ្រង់​បញ្ញត្តទុក​មក​ ​គរុកាបត្តិ​ក្នុង​វិន័យ​ ​មាន​ប៉ុន្មាន​ ​ដែល​ព្រះអង្គ​ទ្រង់​ត្រាស់​ទុក​មក​ ​អាបត្តិ​ដែល​ត្រូវ​ ​ព្រោះ​បិទបាំង​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​មាន​ប៉ុន្មាន​។​ ​មូល​របស់​វិន័យ​មាន២​ ​ដែល​ព្រះពុទ្ធ​ ​ទ្រង់​បញ្ញត្តទុក​មក​ ​គរុកាបត្តិ​ក្នុង​វិន័យ​មាន២​ ​ដែល​ព្រះពុទ្ធ​ ​ទ្រង់​ត្រាស់​ទុក​មក​ ​ដែល​ត្រូវ​ព្រោះ​បិទបាំង​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​មាន២​(​១​)​។​
​[​៣២៨​]​ ​អាបត្តិ​ប៉ុន្មាន​ ​ដែល​ត្រូវ​ក្នុង​ចន្លោះផ្ទះ​ ​អាបត្តិ​ប៉ុន្មាន​ ​ដែល​ត្រូវ​ ​ព្រោះ​ឆ្លង​ទៅកាន់​ត្រើយ​ស្ទឹង​ ​ជា​បច្ច័យ​ ​សាច់​ប៉ុន្មាន​ប្រការ​ ​ដែល​ភិក្ខុ​ឆាន់​ ​ត្រូវ​ថុល្លច្ច័យ​ ​សាច់​ប៉ុន្មាន​ប្រការ​ ​ដែល​ភិក្ខុ​ឆាន់​ ​ត្រូវ​ទុក្កដ​។​ ​អាបត្តិ៤​ ​ដែល​ត្រូវ​ក្នុង​ចន្លោះផ្ទះ​ ​អាបត្តិ៤​ ​ដែល​ត្រូវ​ព្រោះ​ឆ្លង​ទៅកាន់​ត្រើយ​ស្ទឹង​ ​ជា​បច្ច័យ​ ​សាច់មនុស្ស​តែ​ម្យ៉ាង​ ​ដែល​ឆាន់​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​សាច់៩ប្រការ​ដែល​ភិក្ខុ​ឆាន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​

​(​១​)​ ​អដ្ឋកថា​ ​អាបត្តិ២នោះ​ ​គឺ​អាបត្តិ​បារាជិក​ ​របស់​ភិក្ខុនី​ ​ដែល​ត្រូវ​ ​ព្រោះ​ជួយ​បិទបាំង​ទោស​ភិក្ខុនី​ផងគ្នា១​ ​អាបត្តិ​បាចិត្តិយៈ​ ​របស់​ភិក្ខុ​ដែល​ត្រូវ​ព្រោះ​ជួយ​បិទបាំង​អាបត្តិ​សង្ឃាទិសេស​ ​នៃ​ភិក្ខុ​ផងគ្នា១​
ថយ | ទំព័រទី ៣៧៣ | បន្ទាប់