​ភិក្ខុ​កាត់១​ ​ភិក្ខុ​ពោល​ពាក្យពិត១​ ​ចីវរ​ដែល​ភិក្ខុ​បាន​អធិដ្ឋាន​ហើយ១​ ​ភិក្ខុ​ឆាន់​សាច់​ក្នុង​វេលា​ព្រះអាទិត្យ​អស្តង្គត១​ ​ភិក្ខុ​មិន​មានចិត្ត​ត្រេកអរ១​ ​ទីសេនាសនៈ​ ​ដែល​មិនបាន​តាំងនៅ​ក្នុង​ព្រៃ១​ ​ភិក្ខុ​ត្រូវអាបត្តិ​ ​មិន​ប្រកបដោយ​កាយ​ ​ប្រកប​តែ​ដោយ​វាចា១​ ​ស្រី៣ពួក១​ ​ភិក្ខុ​សូម​ចីវរ​នឹង​មាតា១​ ​បុគ្គល​ក្រោធ​ខឹង​ ​ហើយ​ត្រឡប់ជា​ត្រេកអរ១​ ​បុគ្គល​ត្រេកអរ​ ​ហើយក៏​ត្រេកអរ​ថែមទៀត១​ ​ឧបសម្បន្ន​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាដើម១​ ​កុលបុត្រ២រូប១​ ​សំពត់​ដែល​ភិក្ខុ​មិនបាន​ធ្វើពិន្ទុ​កប្ប​ជាដើម១​ ​ឧបសម្បន្ន​មួយ​រូប​ ​មិនបាន​ឲ្យ១​ ​ឧបសម្បន្ន​មួយ​រូប​ ​បាន​ឲ្យ១​ ​ឧបសម្បន្ន​ត្រូវ​គរុកាបត្តិ១​ ​ចប់​សេទ​មោច​និ​កា​គាថា​ ​ប្រស្នា​ដែល​លោកអ្នក​ប្រាជ្ញ​ ​បាន​សំដែង​ឲ្យ​ច្បាស់លាស់​ហើយ​។​
ថយ | ទំព័រទី ៤១៧ | បន្ទាប់