គួរ​ដល់​អាសនៈ​ផង​ ​គួរ​ដល់​ការ​អភិវាទ​ផង​ក៏​មាន​ ​បុគ្គល​មិន​គួរ​ដល់​អាសនៈ​ ​មិន​គួរ​ដល់​ការ​អភិវាទ​ក៏​មាន​។​
 [​៥៧​]​ ​ភិក្ខុ​ត្រូវអាបត្តិ​តែ​ក្នុង​កាល​ ​មិន​ត្រូវ​ក្នុង​វិកាល​ក៏​មាន​ ​ត្រូវអាបត្តិ​តែ​ក្នុង​វិកាល​ ​មិន​ត្រូវ​ក្នុង​កាល​ក៏​មាន​ ​ត្រូវអាបត្តិ​ទាំង​ក្នុង​កាល​ ​ទាំង​ក្នុង​វិកាល​ក៏​មាន​ ​មិន​ត្រូវអាបត្តិ​ទាំង​ក្នុង​កាល​ ​ទាំង​ក្នុង​វិកាល​ក៏​មាន​។​ ​វត្ថុ​ដែល​ភិក្ខុ​ទទួល​ប្រគេន​ហើយ​ ​គួរតែ​ក្នុង​កាល​ ​មិន​គួរ​ក្នុង​វិកាល​ក៏​មាន​ ​វត្ថុ​ដែល​ភិក្ខុ​ទទួល​ប្រគេន​ហើយ​ ​គួរ​ក្នុង​វិកាល​ ​មិន​គួរ​ក្នុង​កាល​ក៏​មាន​ ​វត្ថុ​ដែល​ភិក្ខុ​ទទួល​ប្រគេន​ហើយ​ ​គួរ​ក្នុង​កាល​ផង​ ​គួរ​ក្នុង​វិកាល​ផង​ក៏​មាន​ ​វត្ថុ​ដែល​ភិក្ខុ​ទទួល​ប្រគេន​ហើយ​ ​មិន​គួរ​ក្នុង​កាល​ ​មិន​គួរ​ក្នុង​វិកាល​ក៏​មាន​។​ ​ភិក្ខុ​ត្រូវអាបត្តិ​តែ​ក្នុង​បច្ចន្តិ​ម​ជនបទ​ ​មិន​ត្រូវ​ក្នុង​មជ្ឈិម​ជនបទ​ក៏​មាន​ ​ត្រូវអាបត្តិ​តែ​ក្នុង​មជ្ឈិម​ជនបទ​ ​មិន​ត្រូវ​ក្នុង​បច្ចន្តិ​ម​ជនបទ​ក៏​មាន​ ​ត្រូវអាបត្តិ​ទាំង​ក្នុង​បច្ចន្តិ​ម​ជនបទ​ ​ទាំង​ក្នុង​មជ្ឈិម​ជនបទ​ក៏​មាន​ ​មិន​ត្រូវអាបត្តិ​ទាំង​ក្នុង​បច្ចន្តិ​ម​ជនបទ​ ​ទាំង​ក្នុង​មជ្ឈិម​ជនបទ​ក៏​មាន​។​ ​វត្ថុ​គួរតែ​ក្នុង​បច្ចន្តិ​ម​ជនបទ​ ​មិន​គួរ​ក្នុង​មជ្ឈិម​ជនបទ​ក៏​មាន​ ​គួរតែ​ក្នុង​មជ្ឈិម​ជនបទ​ ​មិន​គួរ​ក្នុង​បច្ចន្តិ​ម​ជនបទ​ក៏​មាន​ ​គួរ​ទាំង​ក្នុង​បច្ចន្តិ​ម​ជនបទ​ ​ទាំង​ក្នុង​មជ្ឈិម​ជនបទ​ក៏​មាន​
ថយ | ទំព័រទី ៥១ | បន្ទាប់