[​៨២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកបដោយ​បុ​ព្វ​ន្ត​កប្ប​ទិដ្ឋិ​ ​មាន​សេចក្តី​យល់​ឃើ​ញរឿយៗ​ ​នូវ​ខន្ធ​ ​ជា​ចំណែកខាង​ដើម​ ​ប្រារព្ធ​នូវ​ខន្ធ​ ​ជា​ចំណែកខាង​ដើម​ ​សំដែង​នូវ​ចំណែក​នៃ​សេចក្តី​យល់ឃើញ​ច្រើនប្រការ​ ​ដោយ​វត្ថុ១៨យ៉ាង​ ​ពួក​សមណព្រាហ្មណ៍​នោះ​ឯង​ ​វៀរចាក​ផស្សៈ​ចេញ​ហើយ​ ​នឹង​ទទួលដឹង​ ​(​នូវ​អារម្មណ៍​បាន​)​ ​ពាក្យ​ដូច្នេះ​ ​មិន​សម​ហេតុ​ទេ​។​
 [​៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកប​ដោយ​ឧទ្ធ​មា​យត​ន​ទិដ្ឋិ​ ​ជា​សញ្ញី​វាទ​ ​បញ្ញត្ត​ខ្លួន​ថា​ ​មាន​សញ្ញា​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​ដោយ​វត្ថុ១៦យ៉ាង​ ​ពួក​សមណព្រាហ្មណ៍​នោះ​ឯង​ ​វៀរចាក​ផស្សៈ​ចេញ​ហើយ​ ​នឹង​ទទួលដឹង​ ​(​នូវ​អារម្មណ៍​បាន​)​ ​ពាក្យ​ដូច្នេះ​ ​មិន​សម​ហេតុ​ទេ​។​
 [​៨៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកប​ដោយ​ឧទ្ធ​មា​យត​ន​ទិដ្ឋិ​ ​ជា​អសញ្ញី​វាទ​ ​បញ្ញត្ត​ខ្លួន​ថា​ ​មិន​មាន​សញ្ញា​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​ដោយ​វត្ថុ៨យ៉ាង​ ​ពួក​សមណព្រាហ្មណ៍​នោះ​ ​វៀរចាក​ផស្សៈ​ចេញ​ហើយ​ ​នឹង​ទទួលដឹង​ ​(​នូវ​អារម្មណ៍​បាន​)​ ​ពាក្យ​ដូច្នេះ​ ​មិន​សម​ហេតុ​ទេ​។​
ថយ | ទំព័រទី ១០៥ | បន្ទាប់