[​៨៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកប​ដោយ​ឧទ្ធ​មា​យត​ន​ទិដ្ឋិ​ ​ជា​នេវ​សញ្ញី​នា​សញ្ញី​វាទ​ ​បញ្ញត្ត​ខ្លួន​ថា​ ​មាន​សញ្ញា​ក៏​មិនមែន​ ​មិន​មាន​សញ្ញា​ក៏​មិនមែន​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​ដោយ​វត្ថុ៨យ៉ាង​ ​ពួក​សមណព្រាហ្មណ៍​នោះ​ ​វៀរចាក​ផស្សៈ​ចេញ​ហើយ​ ​នឹង​ទទួលដឹង​ ​(​នូវ​អារម្មណ៍​បាន​)​ ​ពាក្យ​ដូច្នេះ​ ​មិន​សម​ហេតុ​ទេ​។​
 [​៨៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​ឧច្ឆេទវាទ​ ​បញ្ញត្ត​នូវ​ការ​ដាច់​សូន្យ​ ​នូវ​សេចក្តី​វិនាស​ ​នូវ​សេចក្តី​មិនកើត​ទៀត​ ​នៃ​សត្វ​ដែល​មាននៅ​ ​ដោយ​វត្ថុ៧យ៉ាង​ ​ពួក​សមណព្រាហ្មណ៍​នោះ​ឯង​ ​វៀរចាក​ផស្សៈ​ចេញ​ហើយ​ ​នឹង​ទទួលដឹង​ ​(​នូវ​អារម្មណ៍​បាន​)​ ​ពាក្យ​ដូច្នេះ​ ​មិន​សម​ហេតុ​ទេ​។​
 [​៨៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​ទិដ្ឋធម្ម​និព្វាន​វាទ​ ​បញ្ញត្ត​និព្វាន​ក្នុង​បច្ចុប្បន្ន​ ​ថា​ជា​គុណជាត​យ៉ាង​ក្រៃលែង​ ​នៃ​សត្វ​ដែល​មាននៅ​ ​ដោយ​វត្ថុ៥យ៉ាង​ ​ពួក​សមណព្រាហ្មណ៍​នោះ​ឯង​ ​វៀរចាក​ផស្សៈ​ចេញ​ហើយ​ ​នឹង​ទទួលដឹង​ ​(​នូវ​អារម្មណ៍​បាន​)​ ​ពាក្យ​ដូច្នេះ​ ​មិន​សម​ហេតុ​ទេ​។​
ថយ | ទំព័រទី ១០៦ | បន្ទាប់