[​៩០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​សស្ស​ត​វាទ​ ​បញ្ញត្ត​ខ្លួន​ ​និង​លោក​ថា​ទៀង​ ​ដោយ​វត្ថុ៤យ៉ាង​ក្តី​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកបដោយ​ឯក​ច្ច​សស្ស​ត​ឯក​ច្ច​អ​សស្ស​ត​ទិដ្ឋិ​ក្តី​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកប​ដោយ​អន្តា​នន្ត​ទិដ្ឋិ​ក្តី​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកបដោយ​អមរាវិក្ខេប​ទិដ្ឋិ​ក្តី​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកបដោយ​អធិ​ច្ច​សមុ​ប្ប​ន្ន​ទិដ្ឋិ​ក្តី​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកបដោយ​បុ​ព្វ​ន្ត​កប្ប​ទិដ្ឋិ​ក្តី​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកប​ដោយ​ឧទ្ធ​មា​យត​ន​ទិដ្ឋិ​ ​ជា​សញ្ញី​វាទ​ក្តី​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកប​ដោយ​ឧទ្ធ​មា​យត​ន​ទិដ្ឋិ​ ​ជា​អសញ្ញី​វាទ​ក្តី​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកប​ដោយ​ឧទ្ធ​មា​យត​ន​ទិដ្ឋិ​ ​ជា​នេវ​សញ្ញី​នា​សញ្ញី​វាទ​ក្តី​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​ឧច្ឆេទវាទ​ក្តី​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​ទិដ្ឋធម្ម​និព្វាន​វាទ​ក្តី​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកបដោយ​អ​បរ​ន្ត​កប្ប​ទិដ្ឋិ​ក្តី​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកបដោយ​បុ​ព្វ​ន្ត​កប្ប​ទិដ្ឋិ​ ​ប្រកប​
ថយ | ទំព័រទី ១០៨ | បន្ទាប់