ដោយ​អ​បរ​ន្ត​កប្ប​ទិដ្ឋិ​ ​ទាំង​ប្រកបដោយ​បុ​ព្វ​ន្តា​បរ​ន្ត​កប្ប​ទិដ្ឋិ​ ​ជា​អ្នកមាន​សេចក្តី​យល់​ឃើ​ញរឿយៗ​ ​នូវ​ខន្ធ​ជា​ចំណែកខាង​ដើម​ ​និង​ខន្ធ​ជា​ចំណែកខាង​មុខ​ ​ប្រារព្ធ​នូវ​ខន្ធ​ជា​ចំណែកខាង​ដើម​ ​និង​ខន្ធ​ជា​ចំណែកខាង​មុខ​ ​សំដែង​នូវ​ចំណែក​នៃ​សេចក្តី​យល់ឃើញ​ច្រើនប្រការ​ ​ដោយ​វត្ថុ៦២ក្តី​ ​ពួក​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​ទទួលដឹង​ ​(​នូវ​អារម្មណ៍​)​ ​ព្រោះ​ប៉ះពាល់​ត្រូវ​ដោយ​អាយតនៈ​ ​ជាទី​កើត​នៃ​ផស្សៈ៦យ៉ាង​។​ ​តណ្ហា​របស់​សមណព្រាហ្មណ៍​ទាំងនោះ​ ​កើតមាន​ ​ព្រោះ​វេទនា​ជា​បច្ច័យ​ ​ឧបាទាន​កើតមាន​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​ ​ភព​កើតមាន​ ​ព្រោះ​ឧបាទាន​ជា​បច្ច័យ​ ​ជាតិ​កើតមាន​ ​ព្រោះ​ភព​ជា​បច្ច័យ​ ​ជរាមរណៈ​កើតមាន​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​ ​សេចក្តី​សោកស្រណោះ​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​មិន​ស្រួល​កាយ​ ​សេចក្តី​តូចចិត្ត​ ​សេចក្តី​ចង្អៀតចិត្ត​ ​ក៏​កើតមាន​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដឹង​ច្បាស់​នូវ​ហេតុ​ដែល​នាំឲ្យកើត​ឡើង​ ​និង​សេចក្តី​វិនាស​ ​និង​សេចក្តី​ត្រេកអរ​ ​និង​ទោស​ ​និង​ឧបាយ​ជា​គ្រឿងរ​លាស់​ចេញ​នូវ​អាយតនៈ​ ​ជាទី​កើត​នៃ​ផស្សៈ​ទាំង៦​ ​តាម​សេចក្តី​ពិតប្រាកដ​ ​ក្នុង​កាលណា​។​ ​ភិក្ខុ​នេះ​រមែង​ដឹង​ច្បាស់​នូវ​ធម៌​ដ៏​លើសលុប​ជាង​ទិដ្ឋិ​ទាំងឡាយ​ទាំងពួង​នេះ​ ​(​ក្នុង​កាលនោះ​ឯង​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ជា​អ្នក​ប្រកបដោយ​
ថយ | ទំព័រទី ១០៩ | បន្ទាប់