សង្ឃ​ជាច្រើន​ដល់​ម្ល៉ោះ​ ​ចំនួន១២៥០រូប​ ​ហេតុអ្វី​ក៏​គ្មាន​សម្លេង​ក​ណ្តាស​ ​សម្លេង​ក្អក​ ​សម្លេង​គឹកកង​សោះ​។​ ​ជីវក​កោ​មារ​ភ​ត្យ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​កុំ​ខ្លាច​ឡើយ​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​កុំ​ខ្លាច​ឡើយ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ខ្ញុំ​ព្រះអង្គ​មិន​បញ្ឆោត​ព្រះអង្គ​ទេ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ខ្ញុំ​ព្រះអង្គ​មិន​ល្បួង​ព្រះអង្គ​ទេ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​(​នាំ​យក​ព្រះអង្គ​មក​)​ ​ឲ្យ​ដល់​ពួក​សត្រូវ​ទេ​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ស្តេច​ចូល​ទៅ​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ស្តេច​ចូល​ទៅ​ ​នុ៎ះ​ន៏​បទីប​ទាំងឡាយ​ ​ដែលគេ​អុជ​ ​តាំងនៅ​ក្នុង​រោង​មាន​សណ្ឋាន​មូល​(​១​)​ ​។​ ​លំដាប់នោះ​ ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហី​បុត្ត​ ​ជាធំ​ក្នុង​ដែន​មគធៈ​ ​ទ្រង់​ស្តេច​ទៅ​ដោយ​ដំរី​ ​កំណត់​ត្រឹម​ទី​ដែល​ល្មម​បរដំរី​ទៅ​បាន​ ​ហើយក៏​ទ្រង់​ចុះពី​ដំរី​ ​ទ្រង់​ស្តេច​ទៅ​ដោយ​ព្រះបាទ​ ​ចូល​សំដៅ​ទៅត្រង់​ទ្វារ​រោង​ ​មាន​សណ្ឋាន​មូល​ ​លុះ​ស្តេច​ចូល​ទៅដល់​ហើយ​ ​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ទៅ​នឹង​ជីវក​កោ​មារ​ភ​ត្យ​ថា​ ​នែ​ជីវកៈ​ ​ជា​សំឡាញ់​ ​ចុះ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​ទីណា​។​ ​ជីវក​កោ​មារ​ភ​ត្យ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រមហារាជ​ ​នុ៎ះ​ន៏​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ផ្អែក​នឹង​សសរ​កណ្តាល​ ​ឆ្ពោះ​ព្រះ​ភក្ត្រ​ទៅ​ទិសខាងកើត​ ​ខាងមុខ​ភិក្ខុសង្ឃ​។​ ​គ្រានោះ​ ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហី​បុត្ត​ ​ជាធំ​ក្នុង​ដែន​មគធៈ​
​(​១​)​ ​សាលា​សម្រាប់​អង្គុយ​ ​(​អដ្ឋកថា​ ​ត្រង់​ព្រហ្ម​ជាល​សូត្រ​)​
ថយ | ទំព័រទី ១២១ | បន្ទាប់