ត្រេកអរ​ ​មិនបាន​ឃាត់​ហាម​ ​នូវ​ភាសិត​របស់​គ្រូ​ឈ្មោះ​និ​គ​ណ្ឋ​នាដ​បុត្ត​ឡើយ​ ​លុះ​ខ្ញុំ​ព្រះអង្គ​មិនបាន​ត្រេកអរ​ ​មិនបាន​ឃាត់​ហាម​ ​ក៏​មាន​សេចក្តី​តូចចិត្ត​ដែរ​ ​តែ​មិនបាន​បញ្ចេញវាចា​ ​សំដែង​នូវ​សេចក្តី​តូចចិត្ត​ ​មិនបាន​កាន់​តាម​ ​មិនបាន​យកចិត្ត​ទុកដាក់​នឹង​វាចា​នោះ​ទេ​ ​ហើយ​ក្រោក​ចាក​អាសនៈ​ ​ចៀសចេញ​ទៅ​។​
 [​៩៩​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះ​ ​សម័យមួយ​ ​ខ្ញុំ​ព្រះអង្គ​ចូល​ទៅ​រក​គ្រូ​ឈ្មោះ​សញ្ជយ​វេល​ដ្ឋ​បុត្ត​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​នឹង​គ្រូ​ឈ្មោះ​សញ្ជយ​វេល​ដ្ឋ​បុត្ត​ ​លុះ​បញ្ចប់​នូវ​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ ​ល្មម​ឲ្យ​កើត​សេចក្តី​ស្និទ្ធស្នាល​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លុះ​ខ្ញុំ​ព្រះអង្គ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ផ្តើម​ពាក្យសួរ​ដូច្នេះ​ ​ទៅ​នឹង​គ្រូ​ឈ្មោះ​សញ្ជយ​វេល​ដ្ឋ​បុត្ត​ថា​ ​បពិត្រ​លោក​សញ្ជ័យ​ដ៏​ចំរើន​ ​ដូចជា​សិល្បៈ​សម្រាប់​បង្កើត​ផល​ ​មាន​ប្រមាណ​ច្រើន​ទាំងនេះ​។​បេ​។​ ​បពិត្រ​លោក​សញ្ជ័យ​ដ៏​ចំរើន​ ​លោក​អាច​នឹង​បញ្ញត្ត​នូវ​ផល​ ​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ក្នុង​បច្ចុប្បន្ន​ ​ដូចយ៉ាង​ផល​សិល្បៈ​នោះ​បាន​ដែរ​ឬ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ខ្ញុំ​ព្រះអង្គ​សួរ​យ៉ាងនេះ​ហើយ​ ​គ្រូ​ឈ្មោះ​សញ្ជយ​វេល​ដ្ឋ​បុត្ត​ ​ឆ្លើយ​ពាក្យ​ដូច្នេះ​ ​មក​នឹង​ខ្ញុំ​ព្រះអង្គ​ថា​ ​បើ​មហារាជ​សួរ​អាត្មា​ថា​ ​លោកខាងមុខ​មាន​ដែរ​ឬ​ ​បើ​សេចក្តី​យល់ឃើញ​របស់​អាត្មា​ថា​ ​លោកខាងមុខ​មាន​ ​អាត្មា​គប្បី​ដោះស្រាយ​នូវ​ហេតុ​នោះ​ ​ដល់​ព្រះអង្គ​ថា​ ​លោកខាងមុខ​មាន​ ​
ថយ | ទំព័រទី ១៤៣ | បន្ទាប់