ក៏​សង្រួមកាយ​ ​សង្រួម​វាចា​ ​សង្រួមចិត្ត​ ​គ្រប់​ឥរិយាបថ​ ​សន្តោស​ដោយ​គ្រឿង​បរិភោគ​ ​និង​គ្រឿង​ស្លៀកដណ្តប់​ដ៏​ឧត្តម​ ​ត្រេកអរ​ចំពោះ​ទីស្ងាត់​។​ ​មាន​បុរស១ពួក​ទៀត​ ​ក្រាបទូល​មហារាជ​យ៉ាងនេះ​ថា​ ​សូម​ព្រះរាជ​តេជះ​តម្កល់​លើ​ត្បូង​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​ទ្រង់​ជ្រាប​ ​បុរស​ណា​ ​ដែល​ជា​អ្នក​ភ្ជួរ​រាស់​ ​ជាគ​ហប​តិ​ ​ជា​អ្នកធ្វើ​នូវ​គ្រឿង​ពលិការ​ ​ជា​អ្នកធ្វើ​គំនរ​ស្រូវ​ឲ្យ​ចំរើន​ ​(​ដល់​ព្រះអង្គ​)​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​បុរស​នោះ​កោរសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​ ​ហើយ​ចូល​ទៅកាន់​ផ្នួស​ ​លុះ​បុរស​នោះ​ ​បាន​បួស​យ៉ាងនេះ​ហើយ​ ​ក៏​សង្រួមកាយ​ ​សង្រួម​វាចា​ ​សង្រួមចិត្ត​ ​គ្រប់​ឥរិយាបថ​ ​សន្តោស​ដោយ​គ្រឿង​បរិភោគ​ ​និង​គ្រឿង​ស្លៀកដណ្តប់​ដ៏​ឧត្តម​ ​ត្រេកអរ​ចំពោះ​ទីស្ងាត់​។​ ​ចុះ​មហារាជ​ ​គួរ​ពោល​យ៉ាងនេះ​ថា​ ​អើ​ ​បុរស​នោះ​ត្រូវ​ចូល​មកវិញ​ ​ត្រូវ​ធ្វើជា​អ្នក​ភ្ជួរ​រាស់ស្រែ​ ​ជាគ​ហប​តិ​ ​ជា​អ្នកធ្វើ​នូវ​គ្រឿង​ពលិការ​ ​ជា​អ្នកធ្វើ​គំនរ​ស្រូវ​ឲ្យ​ចំរើន​ ​ដល់​អញ​វិញ​ ​ដូច្នេះ​ដែរ​ឬ​។​ ​ព្រះរាជា​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នោះ​ ​មិនមែន​ដូច្នោះ​ទេ​ ​តាមពិត​ ​យើងខ្ញុំ​ទាំងឡាយ​ ​គួរតែ​ថ្វាយបង្គំ​បុរស​នោះ​ផង​ ​គួរតែ​ក្រោក​ទទួល​បុរស​នោះ​ផង​ ​គួរតែ​និមន្ត​ដោយ​អាសនៈ​ផង​ ​គួរតែ​និមន្ត​បុរស​នោះ​ ​ដោយ​ចីវរ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គ្រឿងបរិក្ខារ​ ​គឺ​ថ្នាំ​ជា​បច្ច័យ​ ​ដល់​អ្នក​ជម្ងឺ​ផង​ ​
ថយ | ទំព័រទី ១៥៣ | បន្ទាប់