គួរតែ​ចាត់ចែង​ការ​រក្សា​ ​ការពារ​គ្រប់គ្រង​ដ៏​ប្រកបដោយ​ធម៌​ ​ដល់​បុរស​នោះ​ផង​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​ព្រះអង្គ​ ​សំគាល់​នូវ​ហេតុ​នោះ​ដូចម្តេច​ ​កាលបើ​ហេតុ​យ៉ាងនេះ​មាន​ហើយ​ ​ផល​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ ​ឈ្មោះថា​ ​មាន​ដែរ​ ​ឬមិន​មាន​ទេ​។​ ​ព្រះរាជា​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ហេតុ​យ៉ាងនេះ​មាន​ហើយ​ ​ផល​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ ​ឈ្មោះថា​ ​មាន​ដោយពិត​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​នេះឯង​ជា​ផល​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ជា​គំរប់២​ ​ដែល​តថាគត​ ​អាច​បញ្ញត្តដល់​មហារាជ​បាន​។​
 [​១០២​]​ ​ព្រះរាជា​ទូល​សួរ​ទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ព្រះអង្គ​អាច​នឹង​បញ្ញត្ត​នូវ​ផល​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ដទៃទៀត​ ​ដែល​រុងរឿង​ដោយ​វិសេស​ផង​ ​ដែល​ថ្លៃថ្លា​ដោយ​វិសេស​ផង​ ​ជាង​ផល​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ ​ដោយខ្លួនឯង​ ​ទាំងអម្បាល​នេះ​បាន​ដែរ​ឬ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​តថាគត​អាច​បញ្ញត្ត​បាន​ ​បពិត្រមហារាជ​ ​បើដូច្នេះ​ ​សូម​មហារាជ​ ​ទ្រង់ព្រះ​សណ្តាប់​ ​ធ្វើ​ទុក​ក្នុង​ព្រះទ័យ​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​នឹង​ពោល​។​ ​ឯ​ព្រះបាទ​អជាត​សត្តុ​វេ​ទេ​ហី​បុត្រ​ ​ជាធំ​ក្នុង​ដែន​មគធៈ​ ​ក៏​ទទួល​ព្រះពុទ្ធដីកា​
ថយ | ទំព័រទី ១៥៤ | បន្ទាប់