នៃ​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​ដូច្នេះ​ថា​ ​បពិត្រមហារាជ​ ​ព្រះ​តថាគត​កើតឡើង​ ​ក្នុង​លោក​នេះ​ ​ជា​បុគ្គល​ឆ្ងាយ​ចាក​សេចក្តី​សៅហ្មង​គ្រប់យ៉ាង​ ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង​ ​ដោយ​ប្រពៃ​ ​ចំពោះ​ព្រះអង្គ​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​គឺ​សេចក្តី​ចេះដឹង​ ​និង​ក្រឹត្យ​ ​ដែល​បុគ្គល​គប្បី​ប្រព្រឹត្ត​ ​មានដំណើរ​ល្អ​ ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ប្រសើរ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ជា​អ្នក​ទូន្មាន​នូវ​បុរស​ ​ដែល​គួរ​ទូន្មាន​បាន​ ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ត្រាស់​ដឹង​នូវ​អរិយសច្ច​ធម៌​ ​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​ ​ព្រះ​តថាគត​នោះ​ ​បាន​ត្រាស់​ដឹង​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ដោយ​ព្រះអង្គ​ឯង​ ​ហើយ​ញុំាង​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ឲ្យ​ត្រាស់​ដឹងផង​។​ ​ព្រះអង្គ​ទ្រង់​សំដែងធម៌​ ​មាន​លំអ​បទ​ដើម​ ​លំអ​បទ​កណ្តាល​ ​និង​លំអ​បទ​ចុង​ ​ជា​ធម៌​បរិបូណ៌​ដោយ​អត្ថ​ ​និង​ព្យញ្ជនៈ​ ​ទ្រង់​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ ​ដ៏​បរិសុទ្ធ​បរិបូណ៌​គ្រប់គ្រាន់​ទាំងអស់​។​ ​បុគ្គល​ជាគ​ហប​តិ​ក្តី​ ​ជា​បុត្ត​នៃ​គហបតិ​ក្តី​ ​បុគ្គល​ដែល​មក​កើត​ខាងក្រោយ​ ​ក្នុង​ត្រកូល​ឯណា​នីមួយ​ក្តី​ ​រមែង​ស្តាប់​នូវ​ធម៌​នោះ​។​ ​លុះ​បុគ្គល​នោះ​ ​បាន​ស្តាប់​នូវ​ធម៌​នោះ​ហើយ​ ​រមែង​បាន​ចំពោះ​នូវ​ជំនឿ​
ថយ | ទំព័រទី ១៥៥ | បន្ទាប់