អាត្មាអញ​ ​ក៏​មាន​សល់​នៅជា​ច្រើន​ ​ល្មម​នឹង​ចិញ្ចឹម​ភរិយា​បាន​ដែរ​។​ ​បុរស​នោះ​ ​គប្បី​បាន​នូវ​បាមោជ្ជៈ​ ​(​សេចក្តី​រីករាយ​)​ ​គប្បី​បាន​នូវ​សេចក្តី​សោមនស្ស​ ​ដែល​មានទ្រព្យ​ចំណេញ​នោះ​ជាហេតុ​។​ ​បពិត្រមហារាជ​ ​មួយទៀត​ ​ប្រៀប​ដូច​បុរស​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ឈឺធ្ងន់​ ​ហើយ​បុរស​នោះ​ ​បរិភោគ​បាយ​មិន​ឆ្ងាញ់​ផង​ ​កម្លាំង​ក្នុង​កាយ​របស់​បុរស​នោះ​ ​ក៏​មិន​មាន​ផង​។​ ​សម័យ​ខាងក្រោយ​មក​ ​បុរស​នោះ​ក៏​សះស្បើយ​ ​អំពី​អាពាធ​នោះ​ ​បុរស​នោះ​ ​បាន​បរិភោគ​បាយ​ឆ្ងាញ់​ផង​ ​កម្លាំង​ក្នុង​កាយ​របស់​បុរស​នោះ​ ​ក៏​មាន​ផង​ ​ទើប​បុរស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​កាល​អំពី​ដើម​ ​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ឈឺធ្ងន់​ ​អាត្មាអញ​ ​បរិភោគ​បាយ​មិន​ឆ្ងាញ់​ផង​ ​កម្លាំង​ក្នុង​កាយ​របស់​អាត្មាអញ​ ​ក៏​មិន​មាន​ផង​ ​ឥឡូវនេះ​ ​អាត្មាអញ​ ​បាន​សះស្បើយ​ ​អំពី​អាពាធ​នោះ​ហើយ​ ​អាត្មាអញ​ ​បាន​បរិភោគ​បាយ​ឆ្ងាញ់​ផង​ ​កម្លាំង​ក្នុង​កាយ​របស់​អាត្មាអញ​ ​ក៏​មាន​ផង​។​ ​បុរស​នោះ​ ​ក៏បាន​នូវ​បាមោជ្ជៈ​ ​បាន​នូវ​សេចក្តី​សោមនស្ស​ ​ដែល​មានការ​សះស្បើយ​ ​អំពី​អាពាធ​នោះ​ជាហេតុ​។​ ​បពិត្រមហារាជ​ ​មួយទៀត​ ​ប្រៀប​ដូច​បុរស​ដែល​ជាប់​នៅក្នុង​ផ្ទះ​ឃុំ​ខាំង​ ​សម័យ​ខាងក្រោយ​មក​ ​បុរស​នោះ​ក៏​រួច​អំពី​ការ​ឃុំ​ខាំង​នោះ​ដោយ​ស្រួល​ ​មិន​មាន​ភ័យ​ ​ឯ​សេចក្តី​បង់ខាត​នៃ​ភោគៈ​ទាំងឡាយ​ ​របស់​បុរស​នោះ​ ​សូម្បី​បន្តិចបន្តួច​ ​ក៏​មិន​មាន​
ថយ | ទំព័រទី ១៨២ | បន្ទាប់