និយាយ​ជាមួយនឹង​ព្រាហ្មណ៍​កំពុង​ឈរ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រាហ្មណ៍​កំពុង​អង្គុយ​ ​គួរ​និយាយ​ជាមួយនឹង​ព្រាហ្មណ៍​កំពុង​អង្គុយ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រាហ្មណ៍​កំពុង​ដេក​ ​គួរ​និយាយ​ជាមួយនឹង​ព្រាហ្មណ៍​កំពុង​ដេក​ដូចគ្នា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​តែ​ការ​និយាយ​ចរចា​របស់ខ្ញុំ​ ​ជាមួយ​ព្រះ​គោតម​ដ៏​ចំរើន​ ​ដូចគ្នានឹង​ការ​និយាយ​ចរចា​របស់ខ្ញុំ​ជាមួយនឹង​ពួក​សមណៈ​ត្រងោល​ ​ដែល​ជា​គោត្រ​ត្រកូល​គហបតិ​ ​ជា​ក​ណ្ហ​គោត្រ​ ​កើតអំពី​ព្រះបាទ​របស់​មហាព្រហ្ម​ដូច្នោះ​ដែរ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អម្ព​ដ្ឋ​ ​ចំណែក​អ្នកមាន​សេចក្តី​ត្រូវការ​ហើយ​ ​ទើបបាន​មក​ក្នុង​ទីនេះ​ ​បើ​អ្នក​ទាំងឡាយ​មក​ ​ដើម្បី​ប្រយោជន៍​ណា​ ​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ប្រយោជន៍​នោះ​ឯង​ឲ្យ​សម្រេច​ទៅចុះ​ ​តែ​អម្ព​ដ្ឋ​មាណព​ ​ជា​អ្នក​មិនធ្លាប់​បាន​សិក្សា​ទេ​ ​ប្រកាន់​ថា​ ​ខ្លួន​ធ្លាប់​បាន​សិក្សា​មក​ហើយ​ ​ការ​ប្រកាន់​ដូច្នោះ​ម្តេច​បាន​ ​ព្រោះ​អ្នក​មិនបាន​សិក្សា​ក្នុង​ត្រកូល​នៃ​អាចារ្យ​ដទៃ​សោះ​។​ ​លំដាប់នោះ​ ​អម្ព​ដ្ឋ​មាណព​ ​កាល​ត្រូវ​ព្រះមានព្រះភាគ​ ​ត្រាស់​ដោយ​វាទៈ​ថា​ ​ខ្លួន​មិនបាន​សិក្សា​ ​(​ដូច្នោះ​)​ហើយ​ ​ក៏​ខឹង​ ​អាក់អន់​ចិត្ត​ ​កាល​នឹង​ពោល​ទ្រគោះ​ទៅ​រក​ព្រះមានបុណ្យ​ ​កាល​នឹង​ពោល​សង្កត់​ព្រះមានបុណ្យ​ ​កាល​នឹង​ពោល​ផ្ទញ់​ព្រះមានបុណ្យ​ ​ក៏​គិតថា​ ​ព្រះសមណគោតម​ដ៏​ចំរើន​ ​មុខ​ជា​នឹង​ធ្វើ​អញ​ឲ្យ​អាក្រក់​ ​ហើយ​បាន​ពោល​ពាក្យ​នេះ​នឹង​ព្រះ
ថយ | ទំព័រទី ២២៣ | បន្ទាប់