មាន​ព្រះ​ភាគ​ថា​ ​នែ​ព្រះ​គោតម​ដ៏​ចំរើន​ ​ជាតិ​សក្យៈ​កាច​ណាស់​ ​នែ​ព្រះ​គោតម​ដ៏​ចំរើន​ ​ជាតិ​សក្យៈ​អាក្រក់​ណាស់​ ​នែ​ព្រះ​គោតម​ដ៏​ចំរើន​ ​ជាតិ​សក្យៈ​មានចិត្ត​ស្រាល​ណាស់​ ​នែ​ព្រះ​គោតម​ដ៏​ចំរើន​ ​ជាតិ​សក្យៈ​ជា​ពូជ​គហបតិ​ ​មានសំដី​ច្រើនណាស់​ ​ជា​ពូជ​គហបតិ​ ​ឥត​ធ្វើសក្ការៈ​ពួក​ព្រាហ្មណ៍​ ​ឥត​ធ្វើ​សេចក្តី​គោរព​ពួក​ព្រាហ្មណ៍​ ​ឥត​រាប់អាន​ពួក​ព្រាហ្មណ៍​ ​ឥត​បូជា​ពួក​ព្រាហ្មណ៍​ ​ឥត​កោតក្រែង​ពួក​ព្រាហ្មណ៍​ឡើយ​ ​នែ​ព្រះ​គោតម​ដ៏​ចំរើន​ ​ត្រង់​ដែល​ពួក​សក្យៈ​នេះ​ ​ជា​ពូជ​គហបតិ​ ​ពួក​គហបតិ​ ​ឥត​ធ្វើសក្ការៈ​ពួក​ព្រាហ្មណ៍​ ​ឥត​ធ្វើ​សេចក្តី​គោរព​ពួក​ព្រាហ្មណ៍​ ​ឥត​រាប់អាន​ពួក​ព្រាហ្មណ៍​ ​ឥត​បូជា​ពួក​ព្រាហ្មណ៍​ ​ឥត​កោតក្រែង​ពួក​ព្រាហ្មណ៍​ ​នេះឯង​ជា​អំពើ​មិន​ត្រូវ​ទំនង​ទេ​ ​នេះឯង​ជា​អំពើ​មិន​សមគួរ​ទេ​។​ ​អម្ព​ដ្ឋ​មាណព​ ​បាន​និយាយ​បន្តុះ​បង្អាប់​ពួក​សក្យៈ​ ​ថា​ជា​ពូជ​គហបតិ​ ​នេះ​ជា​ពាក្យ​ដំបូង​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​១៤៦​]​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​អម្ព​ដ្ឋ​ ​ចុះ​ពួក​សក្យៈ​បាន​ប្រទូស្ត​នឹង​អ្នក​ដូចម្តេច​។​ ​អម្ព​ដ្ឋ​មាណព​ឆ្លើយ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សម័យមួយ​ ​ខ្ញុំ​បាន​ទៅកាន់​នគរ​កបិល​ព័ស្តុ​ ​ដោយ​កិច្ច​នីមួយ​របស់​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ជា​អាចារ្យ​ ​(​របស់ខ្ញុំ​)​ ​ហើយ​បាន​ចូល​ទៅកាន់​សណ្ឋាគារ​ ​គឺ​សាលាបង្រៀន​ចំណេះវិជ្ជា​ ​សម្រាប់​គ្រងរាជ​សម្បត្តិ​របស់​
ថយ | ទំព័រទី ២២៤ | បន្ទាប់