ជា​បុព្វបុរស​របស់​ពួក​ក​ណ្ហា​យន​គោត្រ​។​ ​ម្នាល​អម្ព​ដ្ឋ​ ​កាលបើ​អ្នក​នឹក​ទៅ​រក​នាម​ ​និង​គោត្រ​ ​ជា​របស់​មាតាបិតា​អំពី​ដើម​ ​(​នឹង​ដឹង​ថា​)​ ​មានព្រះអង្គ​ម្ចាស់​ជាពួក​សក្យៈ​ ​ឯ​ខ្លួន​អ្នកជា​កូន​នៃ​ទាសី​ ​របស់​ពួក​សក្យៈ​ ​(​នោះ​)​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​
 [​១៥០​]​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ពុទ្ធតម្រាស់​យ៉ាងនេះ​ហើយ​ ​ពួក​មាណព​ទាំងនោះ​ ​ក៏​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​កុំ​ញាំញី​ខ្លាំងពេក​ ​នូវ​អម្ព​ដ្ឋ​មាណព​ ​ដោយ​ពាក្យ​ថា​កូន​ទាសី​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​អម្ព​ដ្ឋ​មាណព​ ​ជា​អ្នកមាន​កំណើត​ល្អ​ផង​ ​អម្ព​ដ្ឋ​មាណព​ ​ជា​កូន​នៃ​អ្នកមាន​ត្រកូល​ផង​ ​អម្ព​ដ្ឋ​មាណព​ ​ជា​អ្នកចេះដឹង​ច្រើន​ផង​ ​អម្ព​ដ្ឋ​មាណព​ ​ជា​អ្នកមាន​វាចា​ពីរោះ​ផង​ ​អម្ព​ដ្ឋ​មាណព​ ​ជា​បណ្ឌិត​ផង​ ​អម្ព​ដ្ឋ​មាណព​ ​ជា​អ្នក​សមនឹង​ប្រឹក្សា​ឆ្លើយឆ្លង​គ្នា​ ​ក្នុង​ពាក្យ​នោះ​ ​ជាមួយនឹង​ព្រះ​គោតម​ដ៏​ចំរើន​ផង​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ពាក្យ​នេះ​ ​នឹង​ពួក​មាណព​ទាំងនោះ​ថា​ ​ប្រសិនបើ​អ្នក​ទាំងឡាយ​ ​ជា​មាណព​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អម្ព​ដ្ឋ​មាណព​ ​មានកំណើត​មិនល្អ​ផង​ ​អម្ព​ដ្ឋ​មាណព​ ​មិនមែន​ជា​កូន​នៃ​អ្នកមាន​ត្រកូល​ផង​ ​អម្ព​ដ្ឋ​មាណព​ ​ចេះដឹង​តិច​ផង​ ​អម្ព​ដ្ឋ​មាណព​ ​មាន​វាចា​មិន​ពីរោះ​ផង​ ​អម្ព​ដ្ឋ​មាណព​ ​ជា​មនុស្ស​ឥត​បញ្ញា​ផង​ ​អម្ព​ដ្ឋ​មាណព​ ​មិន​សមនឹង​ប្រឹក្សា​ឆ្លើយឆ្លង​គ្នា​ ​ក្នុង​ពាក្យ​នោះ​
ថយ | ទំព័រទី ២២៩ | បន្ទាប់