[​១៦២​]​ ​អម្ព​ដ្ឋ​មាណព​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចរណៈ​នោះ​ ​តើ​ដូចម្តេច​ ​វិជ្ជា​នោះ​ ​តើ​ដូចម្តេច​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អម្ព​ដ្ឋ​ ​ការ​ពោល​ប្រកាន់ជាតិ​ក្តី​ ​ការ​ពោល​ប្រកាន់​គោត្រ​ក្តី​ ​ការ​ពោល​ប្រកាន់​មានះ​ថា​ ​អ្នក​គួរ​ដល់​យើង​ ​ឬមិន​គួរ​ដល់​យើង​ដូច្នេះ​ក្តី​ ​ព្រោះ​បរិបូណ៌​ ​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ដែល​មិន​មានគុណ​ជាតិ​ដទៃ​ក្រៃលែង​ជាង​ ​តថាគត​មិនបាន​ពោល​ទេ​ ​ម្នាល​អម្ព​ដ្ឋ​ ​លុះតែ​ក្នុង​ទីណា​ ​ដែល​មាន​អាវាហៈ​ក្តី​ ​វិវាហៈ​ក្តី​ ​អាវាហៈ​ ​និង​វិវាហៈ​ក្តី​ ​ទីនោះ​ទើប​តថាគត​ពោល​អំពី​ការ​ពោល​ប្រកាន់ជាតិ​ដូច្នេះ​ខ្លះ​ ​ការ​ពោល​ប្រកាន់​គោត្រ​ដូច្នេះ​ខ្លះ​ ​ការ​ពោល​ប្រកាន់​មានះ​ថា​ ​អ្នក​គួរ​ដល់​យើង​ ​ឬមិន​គួរ​ដល់​យើង​ដូច្នេះ​ខ្លះ​ ​ម្នាល​អម្ព​ដ្ឋ​ ​បើ​ពួក​ជន​ណាមួយ​ ​ដែល​នៅ​ជាប់​ចំពាក់​ ​ដោយ​ការ​ពោល​ប្រកាន់ជាតិ​ក្តី​ ​ជាប់​ចំពាក់​ដោយ​ការ​ពោល​ប្រកាន់​គោត្រ​ក្តី​ ​ជាប់​ចំពាក់​ដោយ​ការ​ពោល​ប្រកាន់​មានះ​ក្តី​ ​ជាប់​ចំពាក់​ដោយ​អាវាហៈ​ ​វិវាហៈ​ក្តី​ ​ពួក​ជន​នោះ​ ​ឈ្មោះថា​ ​ជា​អ្នក​ឆ្ងាយ​ចាក​គុណសម្បត្តិ​ ​គឺ​វិជ្ជា​ ​និង​ចរណៈ​ ​ដែល​មិន​មានគុណ​ជាតិ​ដទៃ​ក្រៃលែង​ជាង​ ​ម្នាល​អម្ព​ដ្ឋ​ ​ការដែល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​គុណសម្បត្តិ​ ​គឺ​វិជ្ជា​ ​និង​ចរណៈ​ ​ដែល​មិន​មានគុណ​ជាតិ​ដទៃ​លើសលុប​ជាង​ ​រមែង​មាន​
ថយ | ទំព័រទី ២៤១ | បន្ទាប់