[​១៦៩​]​ ​ម្នាល​អម្ព​ដ្ឋ​ ​អ្នក​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​ព្រះបាទ​បសេនទិកោសល​ ​ក្នុង​ជនបទ​នេះ​ ​គង់នៅ​លើ​ ​ក​ដំរី​ក្តី​ ​ឋិតនៅ​លើ​រាជាសនៈ​ ​ក្នុង​រថ​ក្តី​ ​និង​ប្រឹក្សា​រឿង​អ្វី​ៗ​ ​ជាមួយនឹង​ពួក​រាជ​អាមាត្យ​ ​ឬ​ជាមួយនឹង​ព្រះរាជវង្សានុវង្ស​។​ ​ព្រះអង្គ​បាន​ស្តេច​ចេញពី​ប្រទេស​នោះ​ ​ទៅ​ទ្រង់​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ ​ក៏​ស្រាប់តែ​មាន​បុរស​ជាតិ​សូទ្រៈ​ ​ឬ​ទាសៈ​ ​របស់​បុរស​ជាតិ​សូទ្រៈ​នោះ​ ​មក​ឈរ​ក្នុង​ប្រទេស​នោះ​និយាយ​ថា​ ​ព្រះរាជា​បសេនទិកោសល​ ​ទ្រង់​មាន​ព្រះរាជឱង្ការ​យ៉ាងនេះ​ខ្លះ​ ​ព្រះរាជា​បសេនទិកោសល​ ​ទ្រង់​មាន​ព្រះរាជឱង្ការ​យ៉ាងនេះ​ខ្លះ​។​ ​បុរស​នោះ​ ​បើ​គ្រាន់តែ​និយាយ​តាម​ទំនង​ ​ដែល​ស្តេច​ទ្រង់​មាន​ព្រះរាជ​ ​ឱង្ការ​ក្តី​ ​ប្រឹក្សា​នូវ​ការដែល​ស្តេច​ទ្រង់​ប្រឹក្សា​ក្តី​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​តើ​នឹង​ហៅថា​ស្តេច​ ​ឬហៅ​ថា​អាមាត្យ​ធំ​របស់​ស្តេច​ ​បាន​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សេចក្តី​នេះ​ ​មិនមែន​ដូច្នោះ​ទេ​។​ ​ម្នាល​អម្ព​ដ្ឋ​ ​ខ្លួន​អ្នក​ក៏​ដូច្នោះ​ដែរ​ ​ម្យ៉ាងទៀត​ ​ឥសី​ទាំងឡាយ​ណា​ ​ដែល​ជា​បុព្វបុរស​ ​របស់​ព្រាហ្មណ៍​ទាំងឡាយ
ថយ | ទំព័រទី ២៤៩ | បន្ទាប់