ចំនួន៥០០រូប​ ​ឥឡូវ​ ​ទ្រង់​ពុទ្ធដំណើរ​មកដល់​ក្រុង​ចម្បា​ហើយ​ ​ព្រះអង្គ​ ​គង់​សម្រាន្ត​ព្រះ​ឥរិយាបថ​នៅ​ក្បែរ​ឆ្នេរ​ស្រះ​បោក្ខរណី​ ​ឈ្មោះ​គ​គ្គ​រា​ ​ជិត​ក្រុង​ចម្បា​ ​កិត្តិសព្ទ​ ​ដ៏​ពីរោះ​ ​សរសើរ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ឮខ្ចរខ្ចាយ​ ​សុសសាយ​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​នោះ​ ​ព្រះអង្គ​ឆ្ងាយ​ចាក​សេចក្តី​សៅហ្មង​គ្រប់យ៉ាង​ ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង​ ​ដោយ​ប្រពៃ​ចំពោះ​ព្រះអង្គ​ ​ព្រះអង្គ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​គឺ​សេចក្តី​ចេះដឹង​ ​និង​ក្រឹត្យ​ ​ដែល​បុគ្គល​គប្បី​ប្រព្រឹត្ត​ ​ព្រះអង្គ​មានដំណើរ​ល្អ​ទៅកាន់​ព្រះនិព្វាន​ ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ព្រះអង្គ​ប្រសើរ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ព្រះអង្គ​ ​ជា​សារថី​ ​អ្នក​ទូន្មាន​នូវ​បុរស​ដែល​គួរ​ទូន្មាន​បាន​ ​ព្រះអង្គ​ជា​គ្រូ​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​បាន​ត្រាស់​ដឹង​នូវ​អរិយសច្ច​ធម៌​ ​ព្រះអង្គ​លែង​វិល​មកកាន់​ភព​ថ្មីទៀត​ ​ពួក​ព្រាហ្មណ៍​ ​គហបតី​ទាំងនោះ​ ​ក៏​នាំគ្នា​ទៅ​គាល់​ព្រះ​គោតម​ដ៏​ចំរើន​អង្គ​នោះ​។​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​ប្រើ​ខត្ត​មហាមាត្យ​ថា​ ​នែ​ខ​ត្តៈ​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​អ្នក​ចូល​ទៅ​រក​ពួក​ព្រាហ្មណ៍​ ​គហបតី​អ្នកក្រុង​ចម្បា​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ប្រាប់​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​អ្នកក្រុង​ចម្បា​យ៉ាងនេះ​ថា​ ​នែអ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​និយាយ​យ៉ាងនេះ​ថា​ ​ឲ្យ​ពួក​អ្នក​ដ៏​ចំរើន​បង្អង់​ចាំមួយរំពេច​សិន​ ​ដ្បិត​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​នឹង​ចូល​ទៅ​គាល់​ព្រះ​
ថយ | ទំព័រទី ២៦៧ | បន្ទាប់