ព្រើល​ចិត្ត​ ​ចំពោះ​ពួក​សត្វ​ទាំងនោះ​ហើយ​ ​សេចក្តី​អន្តរាយ​ ​(​នៃ​គុណ​ទាំងឡាយ​ ​មាន​បឋមជ្ឈាន​ជាដើម​)​ ​នឹង​កើតមាន​ប្រាកដ​ ​ដល់​អ្នក​ទាំងឡាយ​ ​ព្រោះ​សេចក្តី​ត្រេកអរ​នោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោះបី​ពួក​សត្វ​ដទៃ​ ​ពោល​សរសើរគុណ​តថាគត​ក្តី​ ​ពោល​សរសើរគុណ​ព្រះធម៌​ក្តី​ ​ពោល​សរសើរគុណ​ព្រះសង្ឃ​ក្តី​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ប្តេជ្ញា​ពាក្យពិត​ ​តាម​ពាក្យពិត​ ​ចំពោះ​ពួក​សត្វ​ទាំងនោះ​ថា​ ​ពាក្យ​នេះ​ពិត​ ​ដោយហេតុនេះ​មែន​ ​ពាក្យ​នេះ​ ​ប្រាកដ​ ​ដោយហេតុនេះ​មែន​ ​ពាក្យ​នេះ​ ​តែង​មាន​ក្នុង​ពួក​យើង​មែន​ ​មួយវិញទៀត​ ​ពាក្យ​នេះ​ ​រមែង​រកបាន​ក្នុង​ពួក​យើង​មែន​។​
 [​២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​កាលបើ​ពោល​សរសើរគុណ​របស់​តថាគត​ ​តែង​សរសើរ​ដោយ​គុណជាត​ណា​ ​គុណជាត​នុ៎ះ​ ​មាន​ប្រមាណ​តិច​ ​មាន​ប្រមាណ​ស្តួចស្តើង​ ​បាន​ត្រឹមតែ​សីល​ប៉ុណ្ណោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​កាលបើ​ពោល​សរសើរគុណ​របស់​តថាគត​ ​ដោយ​គុណជាត​ណា​ ​គុណជាត​នុ៎ះ​ ​មាន​ប្រមាណ​តិច​ ​មាន​ប្រមាណ​ស្តួចស្តើង​ ​បាន​ត្រឹមតែ​សីល​ប៉ុណ្ណោះ​ ​តើ​ដូចម្តេច​។​
ថយ | ទំព័រទី ៧ | បន្ទាប់