នោះ​ៗ​ហើយ​ ​ក៏​ដល់​នូវ​ការ​បោះ​វាចា​ ​បោះសំដី​ ​មិន​ឲ្យ​ស្លាប់​ពាក្យ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងអស់​នោះ​ ​រមែង​ដល់​នូវ​ការ​បោះ​វាចា​ ​បោះសំដី​ ​មិន​ឲ្យ​ស្លាប់​ពាក្យ​ ​ដោយហេតុ៤យ៉ាងនេះ​ឯង​ ​ឬក៏​បណ្តា​ហេតុ​ទាំង៤យ៉ាង​នុ៎ះ​ ​ដោយហេតុ​ណាមួយ​ ​មិន​មានហេតុ​ដទៃ​ ​ក្រៅពី​នេះ​ឡើយ​។​បេ​។​ ​ពួក​ជន​ ​កាល​និយាយ​សរសើរគុណ​របស់​ព្រះ​តថាគត​ ​តាម​សេចក្តី​ពិត​ ​ដោយ​ធម៌​ទំាង​ឡាយ​ណា​។​ ​
 [​៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​អ្នក​ប្រកបដោយ​អធិ​ច្ច​សមុ​ប្ប​ន្ន​ទិដ្ឋិ​ ​គឺ​អ្នក​បញ្ញត្ត​នូវ​ខ្លួន​ ​និង​លោក​ថា​ ​កើតឡើង​ដោយ​ឥត​ហេតុ​ ​ដោយហេតុ២យ៉ាង​។​ ​ចុះ​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​នោះ​ ​ដែល​ជា​អ្នក​ប្រកបដោយ​អធិ​ច្ច​សមុ​ប្ប​ន្ន​ទិដ្ឋិ​ ​បញ្ញត្ត​នូវ​ខ្លួន​និង​លោក​ថា​ ​កើតឡើង​ដោយ​ឥត​ហេតុ​ ​ដោយហេតុ២យ៉ាង​ ​តើ​ព្រោះ​អាស្រ័យ​អ្វី​ ​ព្រោះ​ប្រារព្ធ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ពួក​ទេវតា​ ​ឈ្មោះថា​ ​អសញ្ញីសត្វ​ ​គឺ​សត្វ​មិន​មាន​សញ្ញា​ ​ទេវតា​ទាំងនោះ​ ​លុះ​មាន​សញ្ញា​កើតឡើង​ហើយ​ ​ក៏​ច្យុត​ចាក​ពួក​ទេវតា​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​នុ៎ះ​មាន​ប្រាកដ​ត្រង់​សេចក្តី​ថា​ ​សត្វ​ណាមួយ​ ​ច្យុត​ចាក​ពួក​ទេវតា​នោះ​ ​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ ​កាលដែល​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ហើយ​ ​ក៏​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​លុះ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ហើយ​ ​
ថយ | ទំព័រទី ៧១ | បន្ទាប់