សមណព្រាហ្មណ៍​ពួក​មួយ​ ​បញ្ញត្ត​នូវ​ព្រះនិព្វាន​ក្នុង​បច្ចុប្បន្ន​ថា​ ​ជា​គុណជាតិ​យ៉ាង​ក្រៃលែង​ ​របស់​សត្វ​ដែល​មាននៅ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​មាន​បុគ្គល​ដទៃ​ ​ក្រៅអំពី​បុគ្គល​ពួក​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​អ្នក​និយាយ​ថា​ ​ខ្លួន​មាន​នុ៎ះ​ ​ក៏​មាន​មែន​ ​ខ្ញុំ​មិន​និយាយ​ថា​ ​ខ្លួន​នុ៎ះ​មិន​មាន​ទេ​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​តែថា​ ​ខ្លួននេះ​មិនមែន​បាន​ដល់​នូវ​ព្រះនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​ថា​ជា​គុណជាត​យ៉ាង​ក្រៃលែង​ ​ព្រោះ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឡើយ​ ​ពាក្យ​ដែល​ខ្ញុំ​ថា​យ៉ាងនោះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ព្រោះ​ហេតុ​ថា​ ​បីតិ​ ​ជាទី​កើតឡើង​នៃ​ចិត្ត​ ​មាន​ក្នុង​ទុតិយជ្ឈាន​នុ៎ះ​ ​នៅ​ប្រាកដជា​ឈាន​គ្រោតគ្រាត​ ​ព្រោះ​មាន​បីតិ​នុ៎ះ​នៅឡើយ​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​កាលណាបើ​ខ្លួននេះ​ ​ប្រកបដោយ​ឧបេក្ខា​ផង​ ​មានស្មារតី​ដឹងខ្លួន​ផង​ ​រមែង​បាន​ទទួល​សុខ​ដោយ​នាមកាយ​ផង​ ​ព្រោះ​អស់​ទៅ​នៃ​បីតិ​ ​ក៏បាន​ដល់​នូវ​តតិយជ្ឈាន​ ​ដែល​ព្រះ​អរិយៈ​ទាំងឡាយ​ប្រាប់​ថា​ ​លោកអ្នក​បាន​តតិយជ្ឈាន​នោះ​ ​ប្រកបដោយ​ឧបេក្ខា​ ​មានស្មារតី​នៅជា​សុខ​ដូច្នេះ​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​ព្រោះ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​ទើប​ខ្លួននេះ​ឈ្មោះថា​ ​បាន​ដល់​នូវ​ព្រះនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​ថា​ជា​គុណជាត​យ៉ាង​ក្រៃលែង​។​ ​សមណព្រាហ្មណ៍​ពួក​មួយ​ ​បញ្ញត្ត​នូវ​ព្រះនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​ថា​ ​ជា​គុណជាតិ​យ៉ាង​ក្រៃលែង​ ​របស់​សត្វ​ដែល​មាននៅ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​មាន​បុគ្គល​ដទៃ
ថយ | ទំព័រទី ៨៩ | បន្ទាប់