ចាំ​បាន​នូវ​ខ្លួន​ ​ថា​មាន​សេចក្តី​សុខ​តែមួយ​យ៉ាង​ ​អស់​យប់​មួយ​ ​ថ្ងៃមួយ​ ​ឬ​អស់​កន្លះ​យប់​ ​កន្លះ​ថ្ងៃ​ ​ដូច្នេះ​ឬ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​លុះ​តថាគត​សួរ​យ៉ាងនេះ​ហើយ​ ​ក៏​ឆ្លើយ​ថា​ ​មិនមែនទេ​ ​តថាគត​សួរ​ទៅ​សមណព្រាហ្មណ៍​ទាំងនោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​មាន​អាយុ​ ​ចុះ​អ្នក​ទាំងឡាយ​ស្គាល់​ថា​ ​នេះ​ជាម​គ្គ​ ​នេះ​ជា​បដិបទា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លោក​ ​ដែល​មាន​សេចក្តី​សុខ​តែមួយ​យ៉ាង​ឬ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​លុះ​តថាគត​សួរ​យ៉ាងនេះ​ហើយ​ ​ក៏​ឆ្លើយ​ថា​ ​មិនមែនទេ​ ​តថាគត​ ​សួរ​ទៅ​សមណព្រាហ្មណ៍​ទាំងនោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​មាន​អាយុ​ ​ចុះ​អ្នក​ទាំងឡាយ​ ​បានឮ​សំឡេង​ ​របស់​ពួក​ទេវតា​ ​ដែល​កើត​ក្នុង​លោក​ ​មាន​សេចក្តី​សុខ​តែមួយ​យ៉ាង​ ​និយាយប្រាប់​ថា​ ​ម្នាល​គ្នាយើង​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ប្រតិបត្តិ​ដោយ​ល្អ​ទៅ​ ​ម្នាល​គ្នាយើង​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ប្រតិបត្តិ​ដោយ​ត្រង់​ទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លោក​ដែល​មាន​សេចក្តី​សុខ​តែមួយ​យ៉ាង​ ​ម្នាល​គ្នាយើង​ទាំងឡាយ​ ​ព្រោះថា​ ​បើ​ពួក​យើង​ប្រតិបត្តិ​យ៉ាងនេះ​ហើយ​ ​នឹង​ទៅ​កើត​ក្នុង​លោក​ ​ដែល​មាន​សេចក្តី​សុខ​តែមួយ​យ៉ាង​ ​ដូច្នេះ​ដែរ​ឬ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​លុះ​តថាគត​សួរ​យ៉ាងនេះ​ហើយ​ ​ក៏​ឆ្លើយ​ថា​ ​មិនមែនទេ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ថា​ ​ដូចម្តេច​ ​កាលបើ​ហេតុ​យ៉ាងនេះ​ ​
ថយ | ទំព័រទី ១៣៧ | បន្ទាប់