តែ​ការសម្រេច​ឥរិយាបថ​នៅ​ ​រមែង​នាំមក​នូវ​សេចក្តី​លំបាក​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​អ្នក​មិន​គួរ​យល់ឃើញ​ដំណើរ​នុ៎ះ​ ​យ៉ាងនេះ​ឡើយ​។​ ​សង្កិលេសិក​ធម៌​ទាំងឡាយ​ ​នឹង​សាបសូន្យ​ទៅ​ផង​ ​វោ​ទា​និ​យ​ធម៌​ទាំងឡាយ​ ​នឹង​ចំរើន​ដុះដាល​ឡើង​ផង​ ​(​សេចក្តី​បំប្រួញ​)​ ​បាមោជ្ជៈ​ ​បីតិ​ ​បស្ស​ទ្ធិ​ ​សតិ​ ​សម្បជញ្ញៈ​ ​ការសម្រេច​ឥរិយាបថ​នៅជា​សុខ​ ​ក៏​កើតមានឡើង​។​
 [​១០៧​]​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​តថាគត​សំដែងធម៌​ ​ដើម្បីឲ្យ​លះបង់​នូវ​ការបាន​នូវ​អរូប​អត្តភាព​នោះ​ចេញ​ ​កាលបើ​អ្នក​ទាំងឡាយ​ប្រតិបត្តិ​តាម​ហើយ​ ​សង្កិលេសិក​ធម៌​ទាំងឡាយ​ ​នឹង​សាបសូន្យ​ទៅ​ ​វោ​ទា​និ​យ​ធម៌​ទាំងឡាយ​ ​នឹង​ចំរើន​ដុះដាល​ឡើង​ ​អ្នក​ទាំងឡាយ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នឹង​បាន​ដល់​នូវ​ភាវៈ​ពេញលេញ​ ​និង​ភាវៈ​ធំ​ទូលាយ​ ​នៃ​មគ្គ​បញ្ញា​ ​និង​ផល​បញ្ញា​ក្នុង​បច្ចុប្បន្ន​ ​សម្រេច​ឥរិយាបថ​នៅ​។​ ​(​សេចក្តី​បំប្រួញ​)​ ​បាមោជ្ជៈ​ ​បីតិ​ ​បស្ស​ទ្ធិ​ ​សតិ​ ​សម្បជញ្ញៈ​ ​និង​ការសម្រេច​ឥរិយាបថ​ ​នៅជា​សុខ​ ​ក៏​កើតមានឡើង​។​
 [​១០៨​]​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ប្រសិនបើ​ពួក​ជន​ដទៃ​ ​សួរ​យើង​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​ទាំងឡាយ​សំដែងធម៌​ថា​ ​កាលបើ​អ្នក​ទាំងឡាយ​ប្រតិបត្តិ​តាម​ហើយ​ ​សង្កិលេសិក​ធម៌​ទាំងឡាយ​ ​នឹង​សាបសូន្យ​ទៅ​ ​
ថយ | ទំព័រទី ១៤៧ | បន្ទាប់