ព្រហ្មលោក​ ​ញុំាង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ឲ្យបាន​ត្រាស់​ដឹងផង​ ​ព្រះអង្គ​ ​ទ្រង់​សំដែងធម៌​ ​មាន​លំអ​បទ​ដើម​ ​លំអ​បទ​កណ្តាល​ ​លំអ​បទ​ចុង​ ​ព្រះអង្គ​ ​ទ្រង់​ប្រកាស​ព្រហ្មចរិយ​ធម៌​ ​ព្រមទាំង​អត្ថ​ ​និង​ព្យញ្ជនៈ​ ​ដ៏​ពេញ​បរិបូណ៌​ ​បរិសុទ្ធ​ទាំងអស់​ ​ការបាន​ជួបនឹង​ព្រះអរហន្ត​ទាំងឡាយ​ ​មាន​សភាព​ដូច្នេះ​ ​រមែង​ឲ្យ​សម្រេចប្រយោជន៍​។​ ​គ្រានោះ​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​អ្នក​ស្រុក​ខានុ​មត្តៈ​ ​ចេញ​ពី​ខានុ​មត្ត​គ្រាម​ ​ជា​ក្រុម​ ​ជាពួក​ ​ជា​គណៈ​ ​ចូល​សំដៅ​ទៅកាន់​អម្ពល​ដ្ឋិ​កា​ឱទ្យាន​។​
 [​៣​]​ ​សម័យ​នោះ​ឯង​ ​កូដ​ទន្ត​ព្រាហ្មណ៍​ ​ចូល​ទៅកាន់​ដំណេក​វេលា​ថ្ងៃ​ ​ឰដ៏​ប្រាសាទ​ជាន់​ខាងលើ​។​ ​កូដ​ទន្ត​ព្រាហ្មណ៍​នោះ​ ​បានឃើញ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​អ្នក​ស្រុក​ខានុ​មត្តៈ​ ​នាំគ្នា​ចេញ​ពី​ខានុ​មត្ត​គ្រាម​ ​ជា​ក្រុម​ ​ជាពួក​ ​ជា​គណៈ​ ​ដើរ​ត្រសង​ ​ចូល​ទៅកាន់​អម្ពល​ដ្ឋិ​កា​ឱទ្យាន​ ​លុះ​បានឃើញ​ហើយ​ ​ទើប​ហៅ​ខ​ត្តា​មាត្យ​មក​សួរ​ថា​ ​នែ​ខ​ត្តៈ​ដ៏​ចំរើន​ ​មានហេតុ​ដូចម្តេច​ ​បាន​ជាពួក​ព្រាហ្មណ៍​ ​គហបតី​អ្នក​ស្រុក​ខានុ​មត្តៈ​ ​នាំគ្នា​ចេញ​
ថយ | ទំព័រទី ៣ | បន្ទាប់