[​៤៣​]​ ​ឯ​ក្សត្រិយ៍​ឱ​ដ្ឋ​ទ្ធ​លិ​ច្ឆ​វី​(​១​)​ ​បាន​ចូល​សំដៅ​ទៅកាន់​កូ​ដា​គារ​សាលា​ ​នា​ព្រៃ​មហាវ័ន​ ​ត្រង់កន្លែង​ដែល​ព្រះ​នា​គិ​ត​ត្ថេ​រមាន​អាយុ​គង់នៅ​ ​ជាមួយនឹង​លិ​ច្ឆ​វិ​បរិសទ្យ​ជាច្រើន​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​នា​គិ​ត​ត្ថេ​រមាន​អាយុ​ ​រួច​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ក្សត្រិយ៍​ឱ​ដ្ឋ​ទ្ធ​លិ​ច្ឆ​វី​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះ​នា​គិ​ត​ត្ថេ​រមាន​អាយុ​ថា​ ​បពិត្រ​ព្រះ​នា​គិ​ត​ត្ថេ​រៈ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ព្រះមានព្រះភាគ​ ​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ ​គង់​ក្នុង​ទីណា​ ​ដ្បិត​យើងខ្ញុំ​ចង់ទៅ​គាល់​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​នោះ​។​ ​ព្រះ​នា​គិ​ត​ត្ថេ​រមាន​អាយុ​ ​ពោល​ថា​ ​ម្នាល​មហា​លិ​ ​កាល​នេះ​ ​មិនមែន​ជាកាលគួរនឹង​គាល់​ព្រះមានព្រះភាគ​ទេ​ ​ព្រោះ​ព្រះមានព្រះភាគ​ ​កំពុង​សម្រាក​ព្រះអង្គ​។​ ​ក្សត្រិយ៍​ឱ​ដ្ឋ​ទ្ធ​លិ​ច្ឆ​វី​ ​ក៏​គង់នៅ​ក្នុង​ទីសម​គួរ​(​២​)​ ​ក្បែរ​កន្លែង​នោះ​ ​ហើយ​គិតថា​ ​អញ​ចាំ​គាល់​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​នោះ​ឲ្យបាន​ ​ហើយ​សឹម​ទៅ​។​
 [​៤៤​]​ ​គ្រានោះ​ ​សមណុទ្ទេស​ឈ្មោះ​សីហៈ​ ​ចូល​សំដៅត្រង់​កន្លែង​ដែល​ព្រះ​នា​គិ​ត​ត្ថេ​រមាន​អាយុ​គង់នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​នា​គិ​ត​ត្ថេ​រមាន​អាយុ​ ​រួច​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​បាន​ជា​មាន​នាម​ដូច្នេះ​ ​ព្រោះ​ជា​អ្នក​តាំងនៅ​ក្នុង​ដំណែង​ដ៏​ស្តុកស្តម្ភ​។​ ​(​២​)​ ​អដ្ឋកថា​ ​ថា​ ​គង់​ក្រោមម្លប់​ឈើ​ដ៏​ស្រួល​ ​ហើយ​ពោល​សរសើ​គុណព្រះ​រតនត្រ័យ​ ​ជាមួយនឹង​លិ​ច្ឆ​វិ​បរិសទ្យ​។
ថយ | ទំព័រទី ៥៧ | បន្ទាប់