ព្រះមានព្រះភាគអង្គនោះ ទ្រង់ឆ្លងផុតសេចក្តីសង្ស័យអស់ហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ហើយ ទ្រង់មានព្រះតម្រិះដល់ទីបំផុត(១) ហើយ ដោយព្រហ្មចរិយធម៌ខាងដើម ជានិស្ស័យដ៏ឧត្តម។ យើងពិចារណារកមើលនូវគ្រូ ជាអ្នកឆ្លងផុតសេចក្តីសង្ស័យអស់ហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ មានតម្រិះដល់ទីបំផុត ដោយព្រហ្មចរិយធម៌ខាងដើម ជានិស្ស័យដ៏ឧត្តម យ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ ក៏មិនឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញមានដែរ (នេះជាគុណទី៨)។ បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា បានសំដែងគុណ ជារបស់ពិតទាំង៨ប្រការរបស់ព្រះមានព្រះភាគនេះឯង ដល់ពួកទេវតាជាន់តាវត្តិង្ស។
[៥០] បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានជាពួកទេវតាជាន់តាវត្តិង្ស ជាអ្នកមានចិត្តត្រេកអរ មានចិត្តទន់ កើតបីតិសោមនស្ស
[៥០] បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានជាពួកទេវតាជាន់តាវត្តិង្ស ជាអ្នកមានចិត្តត្រេកអរ មានចិត្តទន់ កើតបីតិសោមនស្ស
(១) អដ្ឋកថាថា ពួកខ្លះមានសេចក្តីត្រិះរិះអស់ត្រឹមវិបស្សនា ត្រឹមបឋមជ្ឈាន។បេ។ ត្រឹមសាវកបារមីញាណ ត្រឹមបច្ចេកពោធិញ្ញាណ តែព្រះមានព្រះភាគ មានសេចក្តីត្រិះរិះរហូត ដល់សព្វញ្ញុតញ្ញាណ។