[៦២] ម្នាលអ្នកដ៏ចំរើន គ្រានោះឯង ក្សត្រទាំង៦អង្គនោះ ចូលទៅរកមហាគោវិន្ទព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏មានព្រះរាជឱង្ការទៅនឹងមហាគោវិន្ទព្រាហ្មណ៍ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន គោវិន្ទព្រាហ្មណ៍ដ៏ចំរើន ជាសំឡាញ់ ជាទីស្រឡាញ់ពេញព្រះទ័យ មិនជាទីខ្ពើមរអើម នៃព្រះបាទរេណុ យ៉ាងណាមិញ គោវិន្ទព្រាហ្មណ៍ដ៏ចំរើន ក៏ជាសំឡាញ់ ជាទីស្រឡាញ់ ពេញចិត្ត មិនជាទីខ្ពើមនៃពួកយើងយ៉ាងនោះដែរ គោវិន្ទព្រាហ្មណ៍ដ៏ចំរើន ចូរប្រៀនប្រដៅពួកយើងចុះ គោវិន្ទព្រាហ្មណ៍ដ៏ចំរើន កុំលះបង់យើងអំពីការប្រៀនប្រដៅឡើយ។ ម្នាលអ្នកដ៏ចំរើន មហាគោវិន្ទព្រាហ្មណ៍ ទទួលស្តាប់ព្រះឱង្ការក្សត្រទាំង៦ព្រះអង្គនោះ ដែលបានមុទ្ធាភិសេកហើយថា ព្រះករុណាវិសេស។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ក៏ប្រៀនប្រដៅពួកក្សត្រទាំង៧អង្គ ដែលបានមុទ្ធាភិសេក ដោយរាជសម្បត្តិ ដោយអនុសាសនីផង បានបង្រៀនមន្ត ដល់ព្រាហ្មណមហាសាល ៧នាក់ផង និងខ្មាន់ព្រះកេស៧០០នាក់ផង។ ម្នាលអ្នកដ៏ចំរើន