កាលជាខាងក្រោយមក​ ​កិត្តិសព្ទ​ដ៏​ពីរោះ​ ​របស់​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ល្បី​ឮខ្ចរខ្ចាយ​ថា​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​អាច​ឃើញ​ព្រហ្ម​ ​ដោយ​ផ្តាល់​ខ្លួន​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​អាច​សាកសួរ​ ​និយាយ​ឆ្លើយឆ្លង​ ​ប្រឹក្សា​ជាមួយនឹង​ព្រហ្ម​ដោយ​ផ្ទាល់ខ្លួន​បាន​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​កិត្តិសព្ទ​ដ៏​ពីរោះ​ ​របស់​អាត្មាអញ​ ​ល្បី​ឮខ្ចរខ្ចាយ​ទៅ​ ​យ៉ាងនេះ​ថា​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​អាច​ឃើញ​ព្រហ្ម​ ​ដោយ​ផ្តាល់​ខ្លួន​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​អាច​សាកសួរ​ ​និយាយ​ឆ្លើយឆ្លង​ ​ប្រឹក្សា​ជាមួយនឹង​ព្រហ្ម​ដោយ​ផ្ទាល់ខ្លួន​បាន​ ​តែ​អាត្មាអញ​ ​មិនបាន​ឃើញ​ព្រហ្ម​សោះ​ ​មិនបាន​សាកសួរ​ ​ជាមួយនឹង​ព្រហ្ម​ ​មិនបាន​និយាយ​ឆ្លើយឆ្លង​ ​ជាមួយនឹង​ព្រហ្ម​ ​មិនបាន​ប្រឹក្សា​ជាមួយនឹង​ព្រហ្ម​ទេ​ ​ប៉ុន្តែ​អាត្មាអញ​ ​ធ្លាប់​ឮ​ពាក្យ​នេះ​ ​របស់​ព្រា​ហ្ម​ណ៍​ចាស់​ៗ​ ​មាន​អាយុ​ច្រើន​ ​ជា​អាចារ្យ​ប្រធាន​លើ​អាចារ្យ​ ​និយាយ​គ្នា​ថា​ ​បុគ្គល​ណា​ ​សម្ងំ​នៅក្នុង​រដូវភ្លៀង​ ​អស់៤ខែ​ ​ហើយ​ពិចារណា​នូវ​ករុណា​ឈាន​ ​បុគ្គល​នោះ​ ​នឹង​ឃើញ​ព្រហ្ម​ ​នឹង​សាកសួរ​ ​
ថយ | ទំព័រទី ១៣៨ | បន្ទាប់