នឹង​ព្រហ្ម​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ប្រាថ្នា​ ​នឹង​សម្ងំ​នៅក្នុង​រដូវភ្លៀង​ ​អស់៤ខែ​ ​ដើម្បី​ពិចារណា​នូវ​ករុណា​ឈាន​ ​មិន​ត្រូវឲ្យ​អ្នកណាមួយ​ ​ចូល​ទៅ​រក​ខ្ញុំ​ព្រះអង្គ​ឡើយ​ ​វៀរលែងតែ​បុគ្គល​ម្នាក់​ ​ជា​អ្នកនាំ​អាហារ​ទៅ​ឲ្យ​។​ ​ព្រះបាទ​រេណុ​ ​មាន​ព្រះរាជឱង្ការ​ថា​ ​គោ​វិន្ទ​ព្រាហ្មណ៍​ដ៏​ចំរើន​ ​សំគាល់​នូវ​កាលគួរ​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​គ្រានោះ​ឯង​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ចូល​ទៅ​គាល់​ក្សត្រ​ទាំង៦អង្គ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ក្រាបទូល​ក្សត្រ​ទាំង៦អង្គ​នោះ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កិត្តិសព្ទ​ដ៏​ពីរោះ​ ​របស់ខ្ញុំ​ព្រះអង្គ​ ​ល្បី​ឮខ្ចរខ្ចាយ​ទៅ​ ​យ៉ាងនេះ​ថា​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​អាច​ឃើញ​ព្រហ្ម​ ​ដោយ​ផ្ទាល់ខ្លួន​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​អាច​សាកសួរ​ ​និយាយ​ឆ្លើយឆ្លង​ ​ប្រឹក្សា​ជាមួយនឹង​ព្រហ្ម​ ​ដោយ​ផ្ទាល់ខ្លួន​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តែ​ខ្ញុំ​ព្រះអង្គ​ ​មិនបាន​ឃើញ​ព្រហ្ម​សោះ​ ​មិនបាន​សាកសួរ​ ​ជាមួយនឹង​ព្រហ្ម​ ​មិនបាន​និយាយ​ឆ្លើយឆ្លង​ ​ជាមួយនឹង​ព្រហ្ម​ ​មិនបាន​ប្រឹក្សា​ជាមួយនឹង​ព្រហ្ម​ទេ​ ​ខ្ញុំ​ព្រះអង្គ​ ​គ្រាន់តែ​ឮ​សេចក្តី​ដំណាល​នេះ​ ​របស់​ពួក​ព្រាហ្មណ៍​ព្រឹទ្ធា​ចារ្យ​ ​មាន​អាយុ​ច្រើន​ ​ជា​អាចារ្យ​ប្រធាន​លើ​អាចារ្យ​ ​និយាយ​ថា​ ​បុគ្គល​ណា​ ​សម្ងំ​នៅក្នុង​រដូវភ្លៀង​ ​អស់៤ខែ​ ​ពិចារណា​នូវ​ករុណា​ឈាន​ ​បុគ្គល​នោះ​
ថយ | ទំព័រទី ១៤០ | បន្ទាប់