និយាយ​ឆ្លើយឆ្លង​ ​ប្រឹក្សា​ជាមួយនឹង​ព្រហ្ម​បាន​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​សម្ងំ​នៅក្នុង​រដូវភ្លៀង​ ​អស់៤ខែ​ ​ពិចារណា​នូវ​ករុណា​ឈាន​។​ ​គ្រានោះ​ឯង​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ចូល​ទៅ​គាល់​ព្រះបាទ​រេណុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ក្រាបទូល​ព្រះបាទ​រេណុ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កិត្តិសព្ទ​ដ៏​ពីរោះ​ ​របស់ខ្ញុំ​ព្រះអង្គ​ ​ល្បី​ឮខ្ចរខ្ចាយ​ទៅ​ ​យ៉ាងនេះ​ថា​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​អាច​ឃើញ​ព្រហ្ម​ ​ដោយ​ផ្តាល់​ខ្លួន​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​អាច​សាកសួរ​ ​និយាយ​ឆ្លើយឆ្លង​ ​ប្រឹក្សា​ជាមួយនឹង​ព្រហ្ម​ ​ដោយ​ផ្ទាល់ខ្លួន​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តែ​ខ្ញុំ​ព្រះអង្គ​ ​មិនបាន​ឃើញ​ព្រហ្ម​សោះ​ទេ​ ​មិនបាន​សាកសួរ​ ​ជាមួយនឹង​ព្រហ្ម​ ​មិនបាន​និយាយ​ឆ្លើយឆ្លង​ ​ជាមួយនឹង​ព្រហ្ម​ ​មិនបាន​ប្រឹក្សា​ជាមួយនឹង​ព្រហ្ម​ទេ​ ​ប៉ុន្តែ​ខ្ញុំ​ព្រះអង្គ​ ​ធ្លាប់​ឮ​ពាក្យ​ព្រាហ្មណ៍​ ​ព្រឹទ្ធា​ចារ្យ​ ​មាន​អាយុ​ច្រើន​ ​ជា​អាចារ្យ​ប្រធាន​លើ​អាចារ្យ​ ​និយាយ​គ្នា​ថា​ ​បុគ្គល​ណា​ ​សម្ងំ​នៅក្នុង​រដូវភ្លៀង​ ​អស់៤ខែ​ ​ពិចារណា​នូវ​ករុណា​ឈាន​ ​បុគ្គល​នោះ​ ​នឹង​ឃើញ​ព្រហ្ម​បាន​ ​សាកសួរ​ ​និយាយ​ឆ្លើយឆ្លង​ ​ប្រឹក្សា​ជាមួយ​
ថយ | ទំព័រទី ១៣៩ | បន្ទាប់