ពួកទេវតាទាំងពួងសោត ក៏ស្គាល់ខ្ញុំដែរ ម្នាលគោវិន្ទ អ្នកចូរដឹងយ៉ាងនេះចុះ។
មហាគោវិន្ទព្រាហ្មណ៍ និយាយថា អាសនៈ ទឹក ប្រេង សម្រាប់លាបជើង និងទឹកឃ្មុំ តែងមានដល់ព្រហ្ម យើងសូមទទួលលោកដ៏ចំរើន ដោយគ្រឿងទទួលភ្ញៀវ សូមលោកដ៏ចំរើន ទទួលគ្រឿងទទួលភ្ញៀវ របស់យើងចុះ។
មហាគោវិន្ទព្រាហ្មណ៍ និយាយថា អាសនៈ ទឹក ប្រេង សម្រាប់លាបជើង និងទឹកឃ្មុំ តែងមានដល់ព្រហ្ម យើងសូមទទួលលោកដ៏ចំរើន ដោយគ្រឿងទទួលភ្ញៀវ សូមលោកដ៏ចំរើន ទទួលគ្រឿងទទួលភ្ញៀវ របស់យើងចុះ។
សនង្កុមារព្រហ្មឆ្លើយថា ម្នាលគោវិន្ទ អ្នកពោលចំពោះគ្រឿងទទួលភ្ញៀវណា យើងព្រមទទួលគ្រឿងទទួលភ្ញៀវនោះរបស់អ្នក យើងបើកឱកាសឲ្យអ្នកសួរហើយ ដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្តីសុខក្នុងបរលោកផង អ្នកប្រាថ្នាប្រយោជន៍ណាមួយ ចូរសួរប្រយោជន៍នោះចុះ។
[៦៤] ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ មានសេចក្តីត្រិះរិះយ៉ាងនេះថា សនង្កុមារព្រហ្ម បានបើកឱកាសដល់អញហើយ អាត្មាអញ គួរសួរអ្វីនឹងសនង្កុមារព្រហ្មហ្ន៎ គួរសួរប្រយោជន៍ក្នុងបច្ចុប្បន្ន ឬប្រយោជន៍ក្នុងបរលោក។ ម្នាលអ្នកដ៏ចំរើន គ្រានោះ