មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ជា​មនុស្ស​ឈ្លាសវៃ​ ​ចំពោះ​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ស្រាប់ហើយ​ ​ទាំង​ពួក​ជន​ដទៃ​ ​ក៏​តែង​សួររក​ប្រយោជន៍​ ​ក្នុង​បច្ចុប្បន្ន​ ​នឹង​អាត្មាអញ​ដែរ​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​សួ​រស​នង្កុ​មារ​ព្រហ្ម​ ​ចំពោះ​ប្រយោជន៍​ ​ក្នុង​បរលោក​ ​តែមួយ​យ៉ាង​ប៉ុណ្ណោះ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​បាន​និយាយ​នឹង​សន​ង្កុ​មារ​ព្រហ្ម​ ​ដោយ​គាថា​ថា​ ​
​[​៦៥​]​ ​ខ្ញុំ​មាន​សេចក្តី​សង្ស័យ​ ​សូម​សួ​រស​នង្កុ​មារ​ព្រហ្ម​ ​ដែល​ជា​អ្នក​មិន​មាន​សេចក្តី​សង្ស័យ​ ​ក្នុង​ប្រស្នា​ទាំងឡាយ​ ​ដែល​បុគ្គល​ដទៃ​គួរ​ដឹង​ថា​ ​សត្វ​ឋិតនៅ​ក្នុង​ធម៌​អ្វី​ ​សិក្សា​ក្នុង​ធម៌​អ្វី​ ​ទើបដល់​នូវ​ព្រហ្មលោក​ ​ដែល​មិន​ស្លាប់​។​
 សន​ង្កុ​មារ​ព្រហ្ម​ ​តប​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​សត្វ​លះបង់​នូវ​សេចក្តី​ប្រកាន់​ថា​ ​របស់​អញ​ ​ក្នុង​ពួក​សត្វ​ចេញ​ ​ជា​បុគ្គល​ប្រព្រឹត្ត​តែម្នាក់ឯង​ ​មានចិត្ត​ឱន​ទៅ​រក​ករុណា​ឈាន​ ​ប្រាសចាក​ក្លិន​ពុល​ ​គឺ​កិលេស​ ​វៀរចាក​មេថុនធម្ម​ ​ឋិតនៅ​ក្នុង​ធម៌​ទាំងនេះ​ ​លុះ​សិក្សា​ក្នុង​ធម៌​ទាំងនេះ​ហើយ​ ​ទើបដល់​នូវ​ព្រហ្មលោក​ ​ដែល​មិន​ស្លាប់​។​
ថយ | ទំព័រទី ១៤៧ | បន្ទាប់