មានចិត្ត​ប្រកបដោយ​ករុណា​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​ទិសទី២​ ​ក៏​ដូចគ្នា​ ​ទិសទី៣​ ​ក៏​ដូចគ្នា​ ​ទិសទី៤ក៏​ដូចគ្នា​ ​មានចិត្ត​ប្រកបដោយ​ករុណា​ដ៏​ធំ​ទូលាយ​ ​ដល់​នូវ​ភាវៈ​ធំ​ ​មិន​មាន​ប្រមាណ​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​លោក​ ​ដែល​មាន​សត្វ​ទាំងអស់​ ​ដោយ​យក​ខ្លួនឯង​ ​ទៅ​ប្រៀប​នឹង​សត្វ​ទាំងពួង​ ​គ្រប់ទិស​ ​គឺ​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​គឺ​ទិ​សតូចៗ​ ​ក៏​ដូច្នោះ​ដែរ​ ​(​ត្រង់​ពាក្យ​)​ ​របស់​លោក​ដ៏​ចំរើន​ថា​ ​មានចិត្ត​ឱន​ទៅ​រក​ករុណា​ឈាន​ ​ដូច្នេះ​ ​ខ្ញុំ​យល់​ច្បាស់​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​តែថា​ ​ខ្ញុំ​មិន​យល់​សោះ​នូវ​ពាក្យ​ ​របស់​លោក​ដ៏​ចំរើន​ ​ដែល​និយាយចំ​ពោះ​ពួក​ក្លិន​ពុល​ ​(​នោះ​)​។​
​[​៦៧​]​ ​បពិត្រ​ព្រហ្ម​ ​អ្វី​ជាពួក​ក្លិន​ពុល​ក្នុង​ពួក​សត្វ​ ​ខ្ញុំ​មិន​ស្គាល់​ ​នូវ​ក្លិន​ពុល​ទាំង​នុ៎ះ​ឡើយ​ ​បពិត្រ​លោក​ជា​អ្នកប្រាជ្ញ​ ​សូម​លោក​មេត្តា​ប្រាប់​ឲ្យ​ទាន​ ​ក្នុង​ទីនេះ​ ​កិលេស​ដូចម្តេច​ ​ដែល​រួបរឹត​ ​បក់បោក​ពួក​សត្វ​ឲ្យ​មាន​ក្លិនអាក្រក់​ ​នាំចូល​ទៅកាន់​អបាយ​ ​បិទបាំង​ផ្លូវ​ទៅកាន់​ព្រហ្មលោក​។​ ​
ថយ | ទំព័រទី ១៤៩ | បន្ទាប់