[​៦៦​]​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​និយាយ​តប​ថា​ ​(​ត្រង់​ពាក្យ​)​ ​របស់​លោក​ដ៏​ចំរើន​ថា​ ​លះបង់​នូវ​សេចក្តី​ប្រកាន់​ថា​ ​របស់​អញ​ចេញ​ ​ដូច្នេះ​ ​ខ្ញុំ​យល់​ច្បាស់​ហើយ​។​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លះបង់​នូវ​គំនរ​ទ្រព្យ​តិច​ក្តី​ ​លះបង់​នូវ​គំនរ​ទ្រព្យ​ច្រើន​ក្តី​ ​លះបង់​នូវ​ញាតិវង្ស​តិច​ក្តី​ ​លះបង់​នូវ​ញាតិវង្ស​ច្រើន​ក្តី​ ​ហើយ​កោរសក់​ ​និង​ពុកមាត់​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ហើយ​ចូល​ទៅកាន់​ផ្នួស​ ​(​ត្រង់​ពាក្យ​)​ ​របស់​លោក​ដ៏​ចំរើន​ថា​ ​លះបង់​នូវ​សេចក្តី​ប្រកាន់​ថា​ ​របស់​អញ​ចេញ​ ​ដូច្នេះ​ ​ខ្លួនខ្ញុំ​យល់​ច្បាស់​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​(​ត្រង់​ពាក្យ​)​ ​របស់​លោក​ដ៏​ចំរើន​ថា​ ​ជា​បុគ្គល​ប្រព្រឹត្ត​តែម្នាក់ឯង​ ​ដូច្នេះ​ ​ខ្ញុំ​យល់​ច្បាស់​ហើយ​។​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​អាស្រ័យ​សេនាសនៈ​ស្ងាត់​ ​ចៀស​គេច​ទៅ​នៅ​តាម​ព្រៃ​ ​ម្លប់ឈើ​ ​ភ្នំ​ ​ជ្រោះ​ ​រអាងភ្នំ​ ​ទី​ស្មសាន​ ​ព្រៃស្រោង​ ​ទីវាល​ ​គំនរ​ស្លឹកឈើ​ ​(​ត្រង់​ពាក្យ​)​ ​របស់​លោក​ដ៏​ចំរើន​ថា​ ​ជា​បុគ្គល​ប្រព្រឹត្ត​តែម្នាក់ឯង​ ​ដូច្នេះ​ ​ខ្ញុំ​យល់​ច្បាស់​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​(​ត្រង់​ពាក្យ​)​ ​របស់​លោក​ដ៏​ចំរើន​ថា​ ​មានចិត្ត​ឱន​ទៅ​រក​ ​នូវ​ករុណា​ឈាន​ ​ដូច្នេះ​ ​ខ្ញុំ​យល់​ច្បាស់​ហើយ​។​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​
ថយ | ទំព័រទី ១៤៨ | បន្ទាប់