យោ​គៈ​ទៀង​ប្រាកដ​ទេ​ ​មិនមែន​ជា​អ្នក​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ​ ​គឺ​អរិយមគ្គ​ទៀង​ប្រាកដ​ទេ​ ​មិនមែន​ជា​អ្នកមាន​ទីបំផុត​ ​គឺ​ព្រះនិព្វាន​ទៀង​ប្រាកដ​ទេ​។​ ​បពិត្រ​ព្រះអង្គ​ទ្រង់​និទ៌ុក្ខ​ ​ចុះ​ពួក​សមណព្រាហ្មណ៍​ទាំងអស់​ ​មិនមែន​សុទ្ធតែ​ជា​អ្នកមាន​សេចក្តី​សម្រេច​ ​គឺ​ព្រះនិព្វាន​ ​ទៀង​ប្រាកដ​ ​មិនមែន​ជា​អ្នកមាន​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​យោ​គៈ​ទៀង​ប្រាកដ​ ​មិនមែន​ជា​អ្នក​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ​ ​គឺ​អរិយមគ្គ​ទៀង​ប្រាកដ​ ​មិនមែន​ជា​អ្នកមាន​ទីបំផុត​ ​គឺ​ព្រះនិព្វាន​ទៀង​ប្រាកដ​ ​ទាំងអស់គ្នា​ ​តើ​ព្រោះ​ហេតុអ្វី​។​ ​បពិត្រ​ទេ​វាន​មិន្ទ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​ដែល​មានចិត្ត​ចុះ​ស៊ប់​ ​ក្នុង​ព្រះនិព្វាន​ ​ជាទី​អស់​ទៅ​នៃ​តណ្ហា​ហើយ​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​ជា​អ្នកមាន​សេចក្តី​សម្រេច​ ​គឺ​ព្រះនិព្វាន​ទៀង​ប្រាកដ​ ​ជា​អ្នកមាន​ធម៌​ជា​គ្រឿង​អស់​ទៅ​ ​នៃ​យោ​គៈ​ទៀង​ប្រាកដ​ ​ជា​អ្នក​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ​ ​គឺ​អរិយមគ្គ​ទៀង​ប្រាកដ​ ​ជា​អ្នកមាន​ទីបំផុត​ ​គឺ​ព្រះនិព្វាន​ទៀង​ប្រាកដ​ ​ព្រោះហេតុនោះ​ឯង​ ​បាន​ជា​ថា​ ​ពួក​សមណព្រាហ្មណ៍​ទាំងអស់​ ​មិនមែន​សុទ្ធតែ​មាន​សេចក្តី​សម្រេច​ ​គឺ​ព្រះនិព្វាន​ ​ទៀង​ប្រាកដ​ទេ​ ​មិនមែន​មានធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​យោ​គៈ​ទៀង​ប្រាកដ​ទេ​ ​មិនមែន​ជា​អ្នក​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ​ ​ទៀង​ប្រាកដ​ ​
ថយ | ទំព័រទី ២៣១ | បន្ទាប់