[​១០៧​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ឃើញ​នូវ​អំណាច​នៃ​ប្រយោជន៍​ ​ជា​គំរប់៦នេះ​ថា​ ​ពួក​ទេវតា​នោះ​ ​ឧត្តម​ជាង​ទេវតា​ទាំងពួង​ ​ជា​អ្នក​មិន​ថោកថយ​ ​ជា​អ្នកមាន​យស​ ​ឋិតនៅ​ក្នុង​លំនៅ​ណា​ ​លំនៅ​នោះ​ ​មុខ​ជា​នឹង​មានដល់​ខ្ញុំ​ព្រះអង្គ​ ​ក្នុង​ភព​ជាទីបំផុត​មិនខាន​(​១​)​ ​ដូច្នេះ​ ​ហើយ​សំដែង​នូវ​ការបាន​នូវ​សេចក្តី​ត្រេកអរ​ ​និង​ការបាន​នូវ​សោមនស្ស​ ​មាន​សភាព​យ៉ាងនេះ​។​

 បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ឃើញ​នូវ​អំណាច​នៃ​ប្រយោជន៍​ ​ទាំង៦ប្រការ​ហ្នឹងឯង​ ​ទើប​សំដែង​នូវ​ការបាន​នូវ​សេចក្តី​ត្រេកអរ​ ​និង​ការបាន​នូវ​សោមនស្ស​ ​មាន​សភាព​យ៉ាងនេះ​។​
​[​១០៨​]​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​សេចក្តី​ប្រាថ្នា​មិនទាន់​សម្រេច​ ​នៅ​មាន​សេចក្តី​សង្ស័យ​ ​ងឿងឆ្ងល់​ ​តែង​ត្រាច់​ស្វះស្វែង​រក​ព្រះ​តថាគត​ ​អស់កាលជាយូរអង្វែង​មក​ហើយ​។​ ​ខ្ញុំ​ព្រះអង្គ​ ​សំគាល់​នូវ​ពួក​សមណៈ​ណា​ ​ដែល​ជា​អ្នក​នៅក្នុង​ទីស្ងាត់​

​(​១​)​ ​អដ្ឋកថា​ ​ព្រះឥន្ទ​មុខ​ជា​នឹង​បាន​នូវ​អនាគាមិមគ្គ​ ​លុះ​ច្យុត​អំពី​អត្តភាព​នេះ​ទៅ​ ​នឹង​បាន​ទៅ​កើត​ក្នុង​សុទ្ធាវាស​ ​មាន​អវិហា​ជាដើម​ ​មាន​អកនិដ្ឋភព​ជាទីបំផុត​។​
ថយ | ទំព័រទី ២៣៩ | បន្ទាប់