ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​បរិសុទ្ធ​ដោយ​វិសេស​ ​របស់​សត្វ​ទាំងឡាយ​ ​ដើម្បី​កន្លង​បង់​នូវ​សេចក្តី​សោក​ ​និង​សេចក្តី​ខ្សឹកខ្សួល​រំជួលចិត្ត​ទាំងឡាយ​ ​ដើម្បី​រលត់​ទៅ​នៃ​ទុក្ខ​ ​និង​ទោមនស្ស​ទាំងឡាយ​ ​ដើម្បី​ដល់​នូវ​អរិយមគ្គ​ ​ជា​ធម៌​សម្រាប់​ស្រោចស្រង់​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះនិព្វាន​។​ ​ពាក្យ​ណា​ ​ដែល​តថាគត​បាន​ពោល​ហើយ​ថា​ ​(​សាសនា​របស់​តថាគត​ ​ជា​គុណ​សម្រាប់​ស្រោចស្រង់​សត្វ​)​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​នូវ​ផ្លូវ​ដ៏​ប្រសើរ​ ​គឺ​សតិ​ប្ប​ដ្ឋាន​ទាំង៤នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សម្តែង​សតិ​ប្ប​ដ្ឋាន​សូត្រ​នេះ​ចប់ហើយ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​មានចិត្ត​រីករាយ​ ​ត្រេកអរ​ ​ចំពោះ​ភាសិត​ ​នៃ​ព្រះមានព្រះភាគ​។​

​ចប់​ ​មហា​សតិ​ប្ប​ដ្ឋាន​សូត្រ​ ​ទី៩​។

ថយ | ទំព័រទី ៣០៤ | បន្ទាប់