ជា​បុគ្គល​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ឈឺធ្ងន់​ ​កាលដែល​ខ្ញុំ​ដឹង​ថា​ ​ពួក​មិត្ត​អាមាត្យ​ទាំងនេះ​ ​មុខ​ជា​នឹង​មិន​ស្បើយ​ ​ចាក​អាពាធ​នេះ​ ​ក្នុង​កាល​ឥឡូវនេះ​ទេ​ ​ខ្ញុំ​ក៏បាន​ចូល​ទៅ​រក​មិត្ត​អាមាត្យ​ទាំងនោះ​ ​ហើយ​និយាយ​ ​យ៉ាងនេះ​ថា​ ​នែអ្នក​ដ៏​ចំរើន​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​និយាយ​យ៉ាងនេះ​ ​យល់ឃើញ​យ៉ាងនេះ​ថា​ ​ពួក​ជន​ណា​ ​សម្លាប់សត្វ​ ​លួច​ទ្រព្យ​គេ​ ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ ​និយាយ​កុហក​ ​និយាយ​ញុះញង់​ ​និយាយ​ពាក្យទ្រគោះ​ ​និយាយ​ពាក្យ​ឥតប្រយោជន៍​ ​ចង់បាន​ទ្រព្យ​គេ​ ​មានចិត្ត​គុំគួន​ ​មាន​សេចក្តី​យល់​ខុស​ ​ពួក​ជន​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​តែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេតវិស័យ​ ​អសុរកាយ​ ​នរក​ ​ដូច្នេះ​ ​ឯ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​សុទ្ធតែ​ជា​អ្នកសម្លាប់​សត្វ​ ​លួច​ទ្រព្យ​គេ​ ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ ​និយាយ​កុហក​ ​និយាយ​ញុះញង់​ ​និយាយ​ពាក្យទ្រគោះ​ ​និយាយ​ពាក្យ​ឥតប្រយោជន៍​ ​ចង់បាន​ទ្រព្យ​គេ​ ​មានចិត្ត​គុំគួន​ ​មាន​សេចក្តី​យល់​ខុស​ហើយ​ ​បើជា​ពាក្យ​របស់​សមណព្រាហ្មណ៍​ទាំងនោះ​ពិតមែន​ ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​មុខ​ជា​នឹង​ទៅ​កើត​ ​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេតវិស័យ​ ​អសុរកាយ​ ​នរក​ពុំខាន
ថយ | ទំព័រទី ៣១២ | បន្ទាប់