[​១៤១​]​ ​ព្រះបាទ​បា​យា​សិរា​ជញ្ញៈ​ ​ត្រាស់​ថា​ ​ព្រះ​កស្សបៈ​ដ៏​ចំរើន​ ​ពោល​យ៉ាងនេះ​ ​ក៏​គួរ​ម្យ៉ាងដែរ​ហើយ​ ​ប៉ុន្តែ​ខ្ញុំ​នៅតែ​មាន​សេចក្ដីយល់​ឃើញ​ក្នុង​ហេតុ​នុ៎ះ​ ​យ៉ាងនេះ​ថា​ ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឧបបាតិកៈ​មិន​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មិន​មាន​ទេ​ ​ដោយហេតុនេះ​។​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​ចុះ​បរិយាយ​ ​ដែល​នាំឲ្យ​មហា​បពិត្រ​មាន​សេចក្តី​យល់ឃើញ​យ៉ាងនេះ​ថា​ ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឧបបាតិកៈ​មិន​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មិន​មាន​ ​ដូច្នេះ​ ​តើមាន​ឬទេ​។​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​បរិយាយ​ ​ដែល​នាំឲ្យ​ខ្ញុំ​មាន​សេចក្តី​យល់ឃើញ​យ៉ាងនេះ​ថា​ ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឧបបាតិកៈ​មិន​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មិន​មាន​ ​ដោយហេតុនេះ​ ​មាន​ដែរ​។​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​បរិយាយ​នោះ​ ​តើ​ដូចម្តេច​។​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​ពួក​មិត្ត​ ​អាមាត្យ​ ​និង​ញាតិសាលោហិត​ ​របស់ខ្ញុំ​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​សត្វ​ ​លួច​ទ្រព្យ​គេ​ ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ ​និយាយ​កុហក​ ​និយាយ​ញុះញង់​ ​និយាយ​ពាក្យទ្រគោះ​ ​និយាយ​ពាក្យ​ឥតប្រយោជន៍​ ​ចង់បាន​ទ្រព្យ​គេ​ ​មានចិត្ត​គុំគួន​ ​មាន​សេចក្តី​យល់​ខុស​ ​ពួក​មិត្រ​អាមាត្យ​ជាដើម​នោះ​ ​លុះ​សម័យ​ក្រោយមក​
ថយ | ទំព័រទី ៣១១ | បន្ទាប់