លោកដទៃមាន ពួកសត្វជាឱបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ ព្រោះថា អ្នកទាំងឡាយដ៏ចំរើន ជាបុគ្គល គឺយើងគួរជឿ គួរទទួលស្តាប់ពាក្យបាន ហេតុណាដែលអ្នកដ៏ចំរើនទាំងឡាយ បានឃើញហើយ ហេតុនុ៎ះ នឹងទុកដូចជាយើងបានឃើញ ដោយខ្លួនឯងដែរ ពួកមិត្រអាមាត្យទាំងនោះ ទទួលតបពាក្យខ្ញុំថា ករុណាវិសេស ហើយមិនឃើញត្រឡប់មកប្រាប់ ទាំងមិនបញ្ជូនបំរើមកឡើយ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនេះឯង ដែលនាំឲ្យខ្ញុំ មានគំនិតយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។
[១៤៤] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាពនឹងធ្វើសេចក្តីឧបមា ថ្វាយមហាបពិត្រ (ដ្បិត) ពួកបុរសខ្លះ ជាអ្នកចេះដឹង ក្នុងលោកនេះ គង់យល់សេចក្តីនៃភាសិត ដោយពាក្យឧបមាបាន បពិត្ររាជញ្ញៈ ប្រៀបដូចបុរសលិចចុះ ព្រមទាំងក្បាល ទៅក្នុងរណ្តៅលាមក គ្រានោះ មហាបពិត្រ បានត្រាស់បង្គាប់រាជបុរសទាំងឡាយថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ ស្រង់បុរសនោះ អំពីរណ្តៅលាមកនោះឡើង រាជបុរសទាំងនោះ ទទួលព្រះឱង្ការ របស់មហាបពិត្រថា កុរណាវិសេស