ថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ កាត់សក់ និងពុកមាត់ របស់បុរសនោះចេញ រាជបុរសទាំងនោះ ក៏បានកាត់សក់ និងពុកមាត់របស់បុរសនោះ មហាបពិត្រ ត្រាស់យ៉ាងនេះថា បើដូច្នោះ ចូរអ្នកទាំងឡាយ យកផ្កាកម្រងថ្លៃច្រើន គ្រឿងលាបមានថ្លៃច្រើន និងសំពត់ទាំងឡាយ មានថ្លៃច្រើន ទៅប្រគល់ឲ្យបុរសនោះចុះ រាជបុរសទាំងនោះ ក៏យកផ្កាកម្រងថ្លៃច្រើន គ្រឿងលាបមានថ្លៃច្រើន និងសំពត់ទាំងឡាយ មានថ្លៃច្រើន ទៅប្រគល់ឲ្យបុរសនោះ មហាបពិត្រ ត្រាស់ទៅនឹងរាជបុរសទាំងនោះ យ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ ឲ្យបុរសនោះឡើងទៅលើប្រាសាទ ហើយចាត់ចែងនូវកាមគុណទាំង៥ចុះ ឯរាជបុរសទាំងនោះ ក៏ឲ្យបុរសនោះឡើងទៅលើប្រាសាទ ហើយចាត់ចែងនូវកាមគុណទាំង៥ បពិត្ររាជញ្ញៈ ចុះមហាបពិត្រ សំគាល់ហេតុនោះថាដូចម្តេច កាលបើបុរសនោះ បានងូតទឹកស្អាត ហើយលាបកាយស្រួលបួល កាត់សក់ កោរពុកមាត់ ស្រេចហើយ ពាក់គ្រឿងប្រដាប់កែវមណី ស្លៀកសំពត់ពណ៌សស្រេចហើយ ឡើងទៅលើប្រាសាទដ៏ប្រសើរ ឲ្យគេបំរើឲ្យឆ្អែតស្កប់ស្កល់ ដោយកាមគុណទាំង៥ហើយ តើវានៅតែមានសេចក្តីប្រាថ្នា នឹងមុជចុះទៅក្នុងរណ្តៅ