ព្រះបាទបាយាសិរាជញ្ញៈ ហៅពេញជាមនុស្សខ្លៅ មិនវាងវៃ ប្រកាន់តែសេចក្តីខុស ដូច្នេះ ខ្ញុំមុខជានឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយសេចក្តីក្រោធខ្លះ ខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយការលុបគុណខ្លះ ខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយការប្រឡងវាសនាខ្លះ។
[១៥៩] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាព នឹងធ្វើឧបមា ថ្វាយមហាបពិត្រ ពួកវិញ្ញូបុរសខ្លះ ក្នុងលោកនេះ រមែងយល់សេចក្តីនៃភាសិត ដោយឧបមាបាន។ បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក មានបុរសម្នាក់ ជាអ្នកចិញ្ចឹមជ្រូក បានចេញពីស្រុករបស់ខ្លួន ទៅកាន់ស្រុកដទៃ ក៏បានឃើញលាមកក្រៀមច្រើន ដែលគេចោលក្នុងទីនោះ។ លុះបុរសនោះឃើញហើយ មានសេចក្តីត្រិះរិះដូច្នេះថា គេចោលលាមកក្រៀមនេះច្រើនណាស់ លាមកក្រៀមនេះ ត្រូវជាចំណីជ្រូកទាំងឡាយរបស់អាត្មាអញ គួរតែអាត្មាអញ យកលាមកក្រៀមពីទីនេះទៅ។ បុរសនោះ ក៏លាសំពត់បង់ក ហើយកើបលាមកក្រៀមជាច្រើន វេចជាបង្វេច លើកទូលលើក្បាល ហើយដើរទៅ។ កាលបុរសនោះ ដើរទៅដល់ពាក់កណ្តាលផ្លូវ មហាមេឃក៏បង្អោរភ្លៀងខុសកាល។ បុរសនោះ ប្រឡាក់