[១៦០] ព្រះកស្សបដ៏ចំរើន ពោលយ៉ាងនេះក៏សមដែរហើយ តែខ្ញុំនៅតែមិនអាចលះបង់ទិដ្ឋិអាក្រក់នេះចេញបានទេ (ព្រោះ) ស្តេចបសេនទិកោសលក្តី ពួកស្តេចខាងក្រៅក្តី តែងជ្រាបនូវខ្ញុំថា ស្តេចបាយាសិរាជញ្ញៈ ធ្លាប់មានវាទៈ យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ បពិត្រព្រះកស្សបដ៏ចំរើន បើខ្ញុំនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញ មុខជានឹងមានអ្នកផង ស្តីឲ្យខ្ញុំថា ស្តេចបាយាសិរាជញ្ញៈនេះ ហៅពេញជាមនុស្សខ្លៅ មិនវាងវៃ ប្រកាន់តែសេចក្តីខុស ដូច្នេះ ខ្ញុំមុខជាត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយសេចក្តីក្រោធខ្លះ ខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយសេចក្តីលុបគុណខ្លះ ខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយការប្រឡងវាសនាខ្លះ។
[១៦១] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាពនឹងធ្វើសេចក្តីឧបមា ថ្វាយមហាបពិត្រ ពួកវិញ្ញូបុរសខ្លះ ក្នុងលោកនេះ រមែងយល់សេចក្តីនៃភាសិត ដោយឧបមាបាន។ បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក មានអ្នកលេងបាស្កាពីរនាក់ បានលេងល្បែងបាស្កា។ អ្នកលេងបាស្កាម្នាក់ តែងលេបកូនបាស្កាដែលចាញ់ ដែលបានមកដល់ខ្លួនៗ។ អ្នកលេងបាស្កា ជាគំរប់ពីរ បានឃើញនូវអ្នកលេងបាស្កានោះ