ឃើញ​សំពត់​សម្បកឈើ​ជាច្រើន​ ​ដែលគេ​ចោល​ហើយ​។​ ​ឃើញ​កប្បាស​ជាច្រើន​ ​ដែលគេ​ចោល​ហើយ​។​ ​ឃើញ​សរសៃ​កប្បាស​ជាច្រើន​ ​ដែលគេ​ចោល​ហើយ​។​ ​ឃើញ​សំពត់​ធ្វើ​ពី​កប្បាស​ជាច្រើន​ ​ដែលគេ​ចោល​ហើយ​។​ ​ឃើញ​ដែក​ជាច្រើន​ ​ដែលគេ​ចោល​ហើយ​។​ ​ឃើញ​ឃើញ​ទង់ដែង​ជាច្រើន​ ​ដែលគេ​ចោល​ហើយ​។​ ​ឃើញ​សំណប៉ាហាំង​ជាច្រើន​ ​ដែលគេ​ចោល​ហើយ​។​ ​ឃើញ​សំណភក់​ជាច្រើន​ ​ដែលគេ​ចោល​ហើយ​។​ ​ឃើញ​ប្រាក់​ជាច្រើន​ ​ដែលគេ​ចោល​ហើយ​។​ ​ឃើញ​មាស​ជាច្រើន​ ​ដែលគេ​ចោល​ហើយ​។​ ​លុះ​បុរស​ជា​សំឡាញ់​ម្នាក់​ឃើញ​ហើយ​ ​ក៏​ប្រាប់​បុរស​ជា​សំឡាញ់​ថា​ ​នែ​សំឡាញ់​ ​យើង​ត្រូវការ​សម្បក​ធ្មៃ​ក្តី​ ​សរសៃ​ធ្មៃ​ក្តី​ ​សំពត់​ដែលគេ​ត្បាញ​ពី​សរសៃ​ធ្មៃ​ក្តី​ ​សម្បកឈើ​ក្តី​ ​សរសៃ​សម្បកឈើ​ក្តី​ ​សំពត់​សម្បកឈើ​ក្តី​ ​កប្បាស​ក្តី​ ​សរសៃ​កប្បាស​ក្តី​ ​សំពត់​ដែលគេ​ត្បាញ​ពី​សរសៃ​កប្បាស​ក្តី​ ​ដែក​ក្តី​ ​ទង់ដែង​ក្តី​ ​សំណប៉ាហាំង​ក្តី​ ​សំណភក់​ក្តី​ ​ប្រាក់​ក្តី​ ​ដើម្បី​ប្រយោជន៍​ដល់​មាស​ណា​ ​ឥឡូវ​មាស​នេះ​ ​គេ​ចោល​គរគោក​ស្រាប់ហើយ​ ​នែ​សំឡាញ់​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ចោល​បាច់​សម្បក​ធ្មៃ​ទៅ​ ​ឯខ្ញុំ​នឹង​ចោល​បង្វេច​ប្រាក់​ដែរ​ ​យើង​ទាំងពីរ​នាក់​ ​នឹង​យក​បង្វេច​មាស​ទៅវិញ​។​ ​សំឡាញ់​ម្នាក់​ ​និយាយ​ថា​ ​នែ​សំឡាញ់​ ​បាច់​សម្បក​ធ្មៃ​នេះឯង​ ​ខ្ញុំ​បាន​ជា​នាំ​យក​មក​ពីទី​ឆ្ងាយ​ផង
ថយ | ទំព័រទី ៣៦៩ | បន្ទាប់