សូមព្រះកស្សបដ៏ចំរើន ប្រៀនប្រដៅខ្ញុំផង ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលជាយូរអង្វែងដល់ខ្ញុំ។ ថ្វាយព្រះពររាជញ្ញៈ ពួកមនុស្សសម្លាប់គោទាំងឡាយក្តី សម្លាប់ពពែ និងចៀមទាំងឡាយក្តី សម្លាប់មាន់ និងជ្រូកទាំងឡាយក្តី ពួកសត្វមានជីវិតផ្សេងៗ ដល់នូវសេចក្តីវិនាសក្តី ទាំងបដិគ្គាហកៈ (អ្នកទទួល) ក៏ជាអ្នកយល់ឃើញខុស មានសេចក្តីត្រិះរិះខុស មានវាចាខុស មានការងារខុស មានការចិញ្ចឹមជីវិតខុស មានសេចក្តីព្យាយាមខុស មានសតិខុស មានសមាធិខុស ក្នុងយញ្ញវិធីមានសភាពយ៉ាងណា។ បពិត្ររាជញ្ញៈ យញ្ញវិធី មានសភាពយ៉ាងនោះឯង មិនមានផលច្រើនទេ មិនមានអានិសង្សច្រើនទេ មិនមានសេចក្តីរុងរឿងធំដុំទេ មិនមានគុណផ្សាយទៅច្រើនទេ។ បពិត្ររាជញ្ញៈ ប្រៀបដូចអ្នកភ្ជួរ នាំយកពូជ និងនង្គ័លចូលទៅព្រៃ អ្នកនោះយកពូជទាំងឡាយដែលបែកធ្លាយ ស្អុយ ត្រូវខ្យល់ និងកំដៅថ្ងៃបៀតបៀន ជាពូជមិនបានដាក់គ្រាប់ មិនបានហាលឲ្យស្ងួត ទៅព្រោះក្នុងស្រែមិនល្អនោះ មានទីមិនស្មើ មិនបានគាស់រំលើងនូវដង្គត់ និងបន្លាចេញ ទាំងភ្លៀងសោត ក៏មិនបង្អោរ នូវធារទឹកដោយល្អ តាមកាលដ៏គួរ ចុះពូជទាំងឡាយ