មានការ​ចិញ្ចឹមជីវិត​ត្រូវ​ ​មាន​សេចក្តី​ព្យាយាម​ត្រូវ​ ​មានសតិ​ត្រូវ​ ​មាន​សមាធិ​ត្រូវ​ ​ក្នុង​យញ្ញ​វិធី​មាន​សភាព​យ៉ាងណា​។​ ​បពិត្រ​រា​ជញ្ញៈ​ ​យញ្ញ​វិធី​ ​មាន​សភាព​យ៉ាងនោះ​ឯង​ ​ទើប​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​មាន​សេចក្តី​រុងរឿង​ធំដុំ​ ​ជា​យញ្ញ​វិធី​មានគុណ​ផ្សាយ​ទៅ​ច្រើន​។​ ​បពិត្រ​រា​ជញ្ញៈ​ ​ប្រៀប​ដូច​អ្នក​ភ្ជួរ​ ​នាំ​យក​ពូជ​ ​និង​នង្គ័ល​ចូល​ទៅ​ព្រៃ​ ​អ្នកនោះ​យក​ពូជ​ទាំងឡាយ​ ​ដែល​មិន​បែកធ្លាយ​ ​មិន​ស្អុយ​ ​មិន​ត្រូវ​ខ្យល់​ ​និង​កំ​ដៅ​ថ្ងៃ​បៀតបៀន​ ​ជា​ពូជ​ដាក់គ្រាប់​ ​គេ​ហាល​ស្ងួត​ ​ទៅ​ព្រោះ​ក្នុង​ស្រែ​ដ៏​ល្អ​នោះ​ ​មាន​ទី​រាបស្មើ​ ​គេ​បាន​កាប់គាស់​យក​ដង្គត់​ ​និង​បន្លា​ចេញ​ដោយ​ល្អ​ ​ទាំង​ភ្លៀង​ក៏​មិន​បង្អោរ​ ​នូវ​ធារទឹក​ដោយ​ល្អ​ ​តាមកាល​គួរ​ ​ចុះ​ពូជ​ទាំងឡាយ​នោះ​ ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​ឡើង​ ​លូតលាស់​ ​ដុះដាល​បាន​ឬទេ​ ​ទាំង​អ្នក​ភ្ជួរ​សោត​ ​ត្រូវ​បានផល​បរិបូណ៌​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​ការ​នេះ​ប្រព្រឹត្តទៅ​យ៉ាងនោះ​បាន​។​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​សេចក្តី​នេះ​ ​មាន​ឧបមេយ្យ​ដូច​ពួក​ជន​ ​មិន​សម្លាប់​គោ​ទាំងឡាយ​ ​មិន​សម្លាប់​ពពែ​ ​និង​ចៀម​ទាំងឡាយ​ ​មិន​សម្លាប់​មាន់​ ​និង​ជ្រូក​ទាំងឡាយ​ ​ពួក​សត្វ​មាន​ជីវិ​ត​ផ្សេង​ៗ​ ​មិនដល់​នូវ​សេចក្តី​វិនាស​ ​ទាំង​ពួក​បដិ​គ្គា​ហកៈ​ ​ក៏​មាន​សេចក្តី​យល់ឃើញ​ត្រូវ​ ​មាន​សេចក្តី​ត្រិះរិះ​ត្រូវ​ ​មាន​វាចា​ត្រូវ​ ​មានការ​ងារ​ត្រូវ​ ​
ថយ | ទំព័រទី ៣៧៤ | បន្ទាប់