បានស្តាប់បញ្ហាព្យាករណ៍ របស់ព្រះមានព្រះភាគហើយ ក៏មានចិត្តត្រេកអរ រីករាយ កើតបីតិ សោមនស្សឡើង ដោយដំណើរ នៃអនាគាមិបុគ្គលជាដើមនោះ បពិត្រព្រះអង្គដ៏ចំរើន ពួកជនអ្នកនៅក្នុងមគធជនបទទាំងនេះ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មានចំនួនច្រើននាក់ផង ជាអ្នកដឹងរាត្រីយូរផង ធ្វើមរណកាលកន្លងទៅយូរហើយ ដែនអង្គៈ និងដែនមគធៈ ហាក់ដូចជាសូន្យចាកពួកជន អ្នកដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ បពិត្រព្រះអង្គដ៏ចំរើន ពួកជននោះ សុទ្ធតែជាអ្នកជ្រះថ្លា ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទាំងធ្វើនូវការបំពេញកិច្ចក្នុងសីល ពួកជននោះ ធ្វើមរណកាលកន្លងទៅយូរហើយ ព្រះមានព្រះភាគ មិនទាន់បានទ្រង់ព្យាករសោះ ប្រសិនបើទ្រង់ព្យាករ នូវពួកជននោះ ដោយប្រពៃហើយ ជនច្រើននាក់ គប្បីជ្រះថ្លា គប្បីទៅកាន់សុគតិ ដោយសេចក្តីជ្រះថ្លានោះ បពិត្រព្រះអង្គដ៏ចំរើន ចំណែកព្រះបាទមាគធសេនិយពិម្ពិសារនេះ ព្រះអង្គជាធម្មិកធម្មរាជ ទ្រង់ធ្វើនូវប្រយោជន៍ឲ្យដល់ពួកព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុងនិគម និងជនបទដែរ បានឮថា ពួកមនុស្ស និយាយសរសើរព្រះរាជានោះថា ព្រះរាជានោះ ជាធម្មិកធម្មរាជ ទ្រង់ធ្វើនូវសេចក្តីសុខ ឲ្យដល់យើងទាំង